ORDINARY_SEK SAM IET / សេក សំអៀត (CHIEP TAN)

 


ឯកឧត្តម សេក សំអៀត អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងនីតិកាលទី២ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១:៣០នាទី រំលងអាធ្រាត ដោយជរាពាធ ក្នុងជន្មាយុ ៩១ឆ្នាំ។ សពតម្កល់នៅវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងដង្ហែចេញទៅធ្វើពិធីបញ្ចុះនៅវត្តកាន់យួរ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី ២២ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ៥:០០ព្រឹក។

Horl Seng  :  លោក សេក សំអៀត កាលនៅធ្វើចៅហ្វាយខេត្តបាត់ដំបង កាប់ឈើលក់ យកលុយទៅដាក់ធនាគារនៅប្រទេសថៃដោយដាក់ឈ្មោះលោក ប្រម ជាមេឃ្លាំងនៅបាត់ដំបង។ លុះដល់ស្រុក ធ្លាក់គាត់រត់ទៅថៃចាំលោក ប្រម ព្រោះ លុយទាំងអស់នៅក្នុងធនាគារថៃជាឈ្មោះលោក ប្រម។ តែអកុសលលោក ប្រម បានត្រូវខ្មែរក្រហមសម្លាប់ចោល។ លុយ ទាំងអស់ត្រូវបានក្លាយទៅជាសម្បត្តិរបស់ ធនាគារ។ នៅថៃគាត់បានរកស៊ីធ្វើជំនួញជាមួយខ្មែរក្រហមទៀតដែលសត្រូវស្លាប់រស់ជាមួយគាត់ ជាហេតុធ្វើឲ្យបារាំងមិន ទទួលគាត់ ជាជនភៀសខ្លួន។គាត់បាន ភៀសខ្លួនទៅ បែលស្ស៊ិក រួចទៅរស់នៅស្រុកបារាំង។ រួចហើយគាត់សុំចូលជាមួយគណបក្ស ប្រជាជន បានធ្វើសមាជិកព្រឹទ្ធសភា រហូតដល់ស្លាប់។

Vantha Than  :  សេកសំអៀតលក់កាំភ្លើង និងគ្រាប់ឲ្យកម្លាំងស្វ៏យត្រាណ ដែលចំណាយប្រាក់ផ្ទាល់ខ្លួន យកមកច្បាំងជាមួយខ្មែរក្រហមដើម្បីការពារភូមិ ឃុំរបស់ខ្លួន និងយកកាំភ្លើងលក់ឲ្យខ្មែរក្រហម



EDC APP