FACEBOOK

 


ក្រុមហ៊ុនបណ្តាញទំនាក់សង្គមដូចជា Facebook, Instagram, WhatsApp និង Messenger បាន និងកំពុងជាប់គាំងនៅទូទាំងពិភពលោកក្នុងរយៈពេលជិត៦ ម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយ Dailymail នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

យោងតាម DownDetector បញ្ហានេះបានចាប់ផ្តើមកើតឡើង នៅប្រហែលម៉ោង ១៦.៤៤ BTS  ហើយកំពុងជះឥទ្ធិពលដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ហេតុការណ៍នេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ បានធ្លាក់ចុះ៤.៩ភាគរយ ដែលជាហេតុធ្វើឲ្យតម្លៃទ្រព្យសម្បត្តិរបស់លោក Zuckerberg ត្រូវថយចុះរហូតដល់ជាង ៦ពាន់លានដុល្លាផងដែរ គឺធ្លាក់ទៅត្រឹម១២១.៦ពាន់លានដុល្លា។

ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុន Facebook មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ