STAR_KHMER / កុល សែម



លោក កុល សែម ជាអ្នកចម្រៀងនៃវង់ភ្លេងយុវជនរាជសង្គមនិយមខ្មែរ ឬហៅខ្លីថា វង់ភ្លេង យុវ័ន ស្ថិតក្រោមក្រសួងអប់រំ ដែលមានលោក យឹម ឌឹត ជាអ្នកគ្រប់គ្រង និងមានតន្រ្តីករល្បីៗផ្សេងៗទៀតជាសមាជិកដូចជាលោកតា ខាន់ លោក ម៉ៅ វិណ្ណា លោក នូ ញ៉ុង លោក អូម អួន និងលោក លី គឹមអួង ជាដើម។ ភាគច្រើនចម្រៀងរបស់លោក និពន្ធដោយលោក ម៉ៅ វិណ្ណា ហើយមានលោក នូ ញ៉ុង ជាអ្នកចសម្រួលតន្រ្តីស្ទើរតែទាំងអស់ ។  លោកច្រៀងបានច្រើនគួរសមក្នុងជំនាន់នោះ ប៉ុន្តែចម្រៀងដែលមិនបានថតថាសបានបាត់បង់អស់ទៅហើយ គឺនៅសល់តិចតួចដែលជាចម្រៀងថតថាស គឺបួនប្រាំបទប៉ុណ្ណោះ ។ លោកបានទទួលមរណភាពកាលពី 5 កញ្ញា 2016 ដោយវ័យចាស់ជរា ក្នុងរាជធានីភ្នំពេញ ។