ORDINARY_ ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ


រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំង លោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ នៃខេត្តកំពត។
លោកស្រី ងិន ផលរ័ត្ន មានឋានន្តរស័ក្តិជាឧត្តមមន្រ្តី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្រ្តី ។ ជាមួយគ្នានេះ លោកស្រី ក៏នឹងត្រូវដាក់ពាក្យស្នើសុំ ស្ថិតនៅក្រៅក្របខណ្ឌដើមផងដែរ។
កាលពីថ្ងៃ២៥ កក្កដា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ។ ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការ សរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ ។
បូកគោ បានបង្កើតជាក្រុង នៃខេត្តកំពត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយមានសង្កាត់ចំនួន៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។







EDC APP