CAMBODIA_ពហុកីឡដ្ឋានជាតិមរតកតេជោ

 


ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ១២គីឡូម៉ែត្រពីវត្តភ្នំ        ចាប់ផ្តើមដំណើរការសាងសង់ឆ្នាំ២០១៧  បញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្ដាលឆ្នាំ២០២១ លើផ្ទៃដីទំហំជាង៨៥ហិកតា និងបែងចែកការសាងសង់ជា ៣ដំណាក់កាល   ក្រោមគម្រោងចំណាយប្រមាណ ២០០លាន ដុល្លា អាចផ្ទុកអ្នកទស្សនា​ជាង៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹម៧នាទី​ ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង ។
ពហុកីឡាដ្ឋានដ៍ធំមួយនេះមានកម្ពស់៣៥ម៉ែត្រ រចនារូបរាងជាកប៉ាល់មានក្បាលពីរដែលមានកំពស់ ៩៩ម៉ែត្រ និងព័ទ្ធជុំវិញដោយគូបែបសម័យអង្គរ ហើយតុបតែងជាមួយផ្ការំដួលដែលជានិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ 
ពហុកីទ្បដ្ឋានថ្មីមរតកតេជោនេះ រួមមាន អាងហែលទឹកកម្រិតអន្តរជាតិ និងអគារសម្រាប់ប្រកួតកីឡា អាងហែលទឹកចែកចេញជា៣ គឺ អាងកំដៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និងអាងលោតទឹក ។ កន្លែងអង្គុយទស្សនាកកីទ្បាហែលទឹកនេះអាចផ្ទុកមនុស្សរហូតដល់ទៅ៣.០០០នាក់ ។ ចំពោះអគារសម្រាប់ប្រកួតកីឡា មានកន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធ និងកីឡាផ្សេងៗទៀត  ដូចជា បាល់ទះ  វាយសី  វាយកូនឃ្លីលើតុ  បាល់បោះ និងប្រភេទកីឡានានាជាច្រើនទៀត ។ 
 


ពហុកីឡដ្ឋានជាតិនេះក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ




ពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រារព្វក្រោមអធិបតីភាព​ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន 
នារសៀលថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២១។








ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ_20211218







EDC APP