ORDINARY_DUCH SOVANNARY / ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា




ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច   នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១  តាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  ដោយការបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពរបស់លោក ហុង ថែម
លោក ហុង ថែម បានទទួលមរណភាពនៅថ្ងៃទី១៤ ខែកក្កដា ក្នុងជន្មាយុ ៨៦ឆ្នាំដោយជរាពាធ។ លោក ឌុច សុវណ្ណារី អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មិនត្រឹមតែមិនចូលរួមរំលែកមណរទុក្ខចំពោះមរណភាពរបស់លោក ហុង ថែម ទេ   តែបែរជាបង្ហោះសារលើហ្វេសប៊ុកផ្ចាញ់ផ្ចាលទៅវិញ។
សារដែលលោក ឌុច សុវណ្ណារី បានបង្ហោះមានសេចក្ដី «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការខកចិត្តជាខ្លាំងចំពោះទង្វើរបស់លោក ឌុច សុវណ្ណារី និងបានចាត់ទុកជាទង្វើខ្វះនូវគុណធម៌ ដែលមិនសមជាថ្នាក់ដឹកនាំនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកថា «ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក ហុង ថែម ជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។



សម្តេចតេជោ ដកលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រសួង ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ក្រោយបង្ហោះសារ ផ្ជាញ់ផ្ចាលដល់លោក ហុង ថែម ដែលទទួលមរណភាព: ភ្នំពេញ ៖ ភ្លាមៗក្រោយបានដឹងថា លោក ឌុច សុវណ្ណារី ជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហោះសារផ្ជាញ់ផ្ចាល ដល់អ្នកស្លាប់ ដែលជាមន្រ្តីរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដកតំណែងចេញពីតួនាទី ។ ការប្រកាសដកតំណែងលោក ឌុច សុវណ្ណារីនេះ ក្រោយពីលោកបានបង្ហោះសារ ក្នុងហ្វេសប៊ុក ក្នុងន័យផ្ជាញ់ផ្ចាលទៅលោក ហុង ថែម ដែលបានស្លាប់។ លោក ហុង ថែម ជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានទទួលមរណៈដោយសារជំងឺ កាលពីប៉ុន្មានថ្ងៃមកនេះ ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៦ កក្កដា នេះ សម្តេចតេជោបានចូលរួមរំលែកទុក្ខ តាមរយៈលោកស្រី ម៉ែន សំអន ចំពោះមរណៈភាព លោក ហុង ថែម ដែលជាមន្ត្រីមួយរូប បានរួមចំណែកកសាងប្រទេស តាំងពីបាតដៃទទេ នាឆ្នាំ១៩៧៩ ។ សម្តេចបន្តថា សូម្បីតែលោកស្រី ម៉ែន […]

EDC APP