កម្ពុជា មានមេអំបៅ ខ្មោចជាង ៨០០ប្រភេទ: ភ្នំពេញ ៖ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានវត្តមានមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ។ យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នៅថ្ងៃទី២០ កក្កដានេះ បានបញ្ជាក់ថា «ថ្ងៃនេះមិនគ្រាន់ តែជាសប្តាហ៍ធម្មតានោះទេ ។ តើដោយសារមូលហេតុអ្វី? ដោយសារតែចាប់ពីថ្ងៃទី១៧ ខែកក្កដាមក សប្តាហ៍ជាតិ នៃមេអំបៅខ្មោច ក៏បានឈានចូលមកដល់ ។ ដូច្នេះហើយ នៅឯមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) យើងមានបំណងអបអរ ចំពោះមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ដែលមានវត្តមាន នៅប្រទេសកម្ពុជា» ។ ACCB បន្តថា លោក អូយេន រ៉ូដ្រីហ្គេ (Oyen Rodriguez) ជាអ្នកថតរូប និងផលិតភាពយន្ត ដើម្បីចងក្រងឯកសារអំពីមេអំបៅខ្មោចនៅ ACCB។ មេអំបៅធម្មតា និងមេអំបៅខ្មោច ពួកវាស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វល្អិត ដែលមានក្រឡាស្លាបរាង ដូចស្រកា (Lepidoptera- meaning […]