លោកស្រី យក្ស ញ៉ម មានឈ្មោះពិតថា អ៊ុច ស៉ឹម កេីតនៅឆ្នាំ១៩៤០ មានស្រុកកំណេីតនៅខេត្តពោធិសាត់។
ក្រោយរៀបមង្គលការរួច លោកស្រីឡេីងគីឡូពី៦០គីឡូ រហូតជា ១០០គីឡូតែម្តង បេីគិតទៅលោកស្រីមានសាច់ និងមាឌធំ
ជាងណូយ៉ា។ ក្រោយពីលោកស្រីផ្លាស់មករស់នៅច្បារអំពៅ រាជធានីភ្នំពេញ នៅបឹងស្នោ ខាងត្បូងថ្នល់ ផ្លូវជាតិលេខ១ ខាងកើត
វត្តនិរោធ លោកស្រី ក៏បានប្រឡូក ក្នុងវិស័យភាពយន្ត តាមរយៈការណែនាំពីលោក ទា លឹមគុណ ដោយសម្តែង ឈុតឆាកជា
ច្រេីន ក្នុងរឿង លាហេីយដួងតារា នៅឆ្នាំ១៩៦៣។ផ្ទះនៅម្តុំនេះ ទាំងសងខាងថ្នល់ សុទ្ធមានស៊្នូពីផ្ទះមកជាប់ថ្នល់ព្រោះរដូវ
ទឹកឡេីងគឺលិច ខាងក្រោមផ្ទះទាំងអស់ (ចាប់ពី ច្បារអំពៅរហូតដល់បឹងស្នោ)។
លោកស្រីពុំចេះអក្សរនោះទេ ហេីយផលិតករកុនតម្រូវឲ្យលោកស្រីចងចាំ ពាក្យសន្ទនាទាំងនោះច្បាស់ថែមទៀត ហេតុនេះហេីយ
ធ្វេីឲ្យលោកកស្រី មិនសូវមានសកម្មភាពសន្ទនាច្រេីននៅក្នុងកុនទាំងនោះ។ប្តីគាត់ជិះ ហុងដា ១២៥ ម៉ាស៊ីនពីរ។
លោកស្រីយក្ស ញ៉ម មានសំណាងខ្ពស់ណាស់ដែលបានរួចជីវិតពីការ សម្លាប់ក្នុងរបបវាលពិឃាត បេីទោះបីជាក្នុងសហករណ៍
លោកស្រីនរណា ក៏ស្គាល់លោកស្រីដែរនោះ។ ក្រោយឆ្នាំ១៩៨០ គាត់រស់នៅជំរុំណងចាន់សាយធូ គាត់លេងល្ខោននិយាយ តួកំប្លែង
គាត់វិលចូលរដ្ឋធានីភ្នំពេញវិញឆ្នាំ១៩៩៣ ហេីយបានចូលសម្តែងក្នុងវីដេអូភាពយន្តពីរបីរឿងផងដែរ។