ORDINARY_SO PHEAKTRA / សូ ភត្រា

 



ថ្ងៃទី១៧ខែមិនាឆ្នាំ១៩៧៣ លោកអនុសេនីយ៍ឯក(សក្តិ៣)សូ ភត្រា បាន លួចបើកយន្តហោះ T28 លេខ 0-17807 មួយគ្រឿងបំពាក់ដោយគ្រាប់បែក បើកយកទៅទម្លាក់លើវិមានរដ្ឋាភិបាលចំការមនរបស់លោកលន់ នល់។ លោកលន់ នល់សំណាងល្អមិនបាននៅទីនោះទេ អំបែកគ្រាប់ខ្ទាតចំសិស្សស្រីម្នាក់នៅវិទ្យាល័យចាក់អង្រែ។ យន្តហោះនោះបានហួសទៅចុះចតនៅភាគខាងកើតប្រទេស ខេត្តក្រចេះ ដែលជាតំបន់កាន់កាប់ដោយខ្មែរក្រហម។ ក្រោយមក លោកភត្រាជាប់នៅកន្លែងកែប្រែ ក្បែរជើងឯក រួចខ្មែរក្រហមសម្លាប់ចោលប្រហែល១៩៧៦។

នាយទាហាន៤រូបបានត្រូវឃាត់ខ្លួនដែលសង្ស័យថាពាក់ព័ន្ធក្នុងរឿងនេះលោកឌីម៉ង់​   វាត  វាលី    បាលី  និងស៊ីភួនត្រូវបានគេឃាត់ខ្លួនស៊ើបអង្កេត ក្រោយមកត្រូវដោះលែង។