ORDINARY_PICH LIMKUN / ពេជ្រ លឹមគុណ

 


លោក ពេជ្រ លឹមគុណ បានបើកយន្តហោះ ធុន T28 ទៅទម្លាក់លើទីអគ្គបញ្ជា 

ការដ្ឋានយោធានៅផ្លូវនរោត្តម ហើយទៅចុះចតនៅវាលវង់ ខេត្តក្រចេះ តំបន់

រំដោះ   បាក់កង់ម្ខាងដោយធ្លាក់រណ្តៅគ្រាប់បែក។ គាត់ភ័យពេក    គាត់លើក 

កន្សែងបក់     ខ្លាចខ្មែរក្រហមយាមនៅទីនោះបាញ់គាត់ ។  គាត់បានបា្រប់ខ្មែរ

ក្រហមថា  គាត់ឈ្មោះពេជ លឹមគុណ   យន្តហោះតូចជិះម្នាក់ឯង។ ក្រោយមក

រស់នៅជាមួយខ្មែរក្រហម ​    ម្ដុំផ្ទះថ្មផ្សារ     ទល់មុខជ្រុងរបងសាលារៀនបឋម

សិក្សាក្រចេះ   កន្លែងធនាគារជាតិកម្ពុជា    ដោយស្លៀកពាក់ខ្មៅ។ នៅដើមខែ

ឧសភា ឆ្នាំ១៩៧៥ មានប្រារព្ធបុណ្យជ័យជំនះ ១៧ មេសា     គាត់ក៏មានវត្តមាន

ជាមួយក្រុមមេដឹកនាំខ្មែក្រហមតំបន់៥០៥ក្នុងវេទិកានេះ     ដែលប្រព្រឹត្តឡើង 

៣ថ្ងៃ ៣យប់។ 

គាត់ត្រូវឲ្យមកភ្នំពេញបង្រៀនខ្មែរក្រហម ហើយក៏ឆ្លៀតនាំយកទាំងអ្នករៀន 

បើក   ទាំងយន្ដហោះកន្ទុំរុយចុះចូលប្រទេសថៃ។  ក្រោយមកបានទៅរស់នៅ 

ស្រុកបារាំង។