ORDINARY_DIEP VANNDARA / ឌៀប វណ្ណដារ៉ា

 



ក្នុងយប់ដែលលោកគ្រូលាន ថាន់ត្រូវគ្រាប់ចំភ្នែក ហើយលោកគ្រូណុប សារូវស្លាប់ ។ លោកគ្រូទាំងពីរនៅក្រុមជាមួយគ្នា។
ពួកទាហាន114_115នៅសាលសន្និសិទ ...លោក Sokham Khoy និង ទៀប បែននៅទីនេះ។ពេលល្ងាច យប់ឡើងក៏មានការបាញ់គ្នាទៀត ថែមទាំងឭសូរកប៉ាល់ហោះបាញ់ទៀតផង ។
តែលោកប៉េងយ៉ែមបានអះអាងស្នូរនោះគឺវាចាក់cassette បំភ័យយើងទេ..
ក្រុមសិស្សនារី មានក្រុមrenseignement ឯក្រុមរបស់ Diep Vanndara ជាក្រុមSanitaire secouriste(ពេទ្យ)ស្នាក់នៅbuilding professeurs។                                                         
និយាយដោយត្រង់ទៅយប់នោះពួកស្រិីៗ  គេមិនអោយចុះទៅបាញ់គ្នាទេ ។កន្លែងដែលពួកវាចូលមកហើយបាញ់គឺម្ដុំផ្ទះលោកគ្រូសារ៉ាខាំ របងខាងស្តាំ Building Professeur s(បើចូលពីទ្វារមុខរបងខាងស្តាំ)។ ខ្ញុំចាំច្បាស់ណាស់  និងបានឃើញគ្រាប់ធ្លាក់ចំត្រង់សេក្រោមដើមចំបក់ច្រកមាត់ទ្វារធំចូល Lycée… Vanndara បានត្រូវគ្រាប់នៅពេលនោះ ខ្ញុំបានឭសូរសម្លេងថ្ងូរ ប្រហែលជាគ្នាឈឺចាប់ណាស់ ព្រោះបំណែកគ្រាប់ត្រូវចំពីក្រោយខ្នងខាងឆ្វេង ។ខ្ញុំបានមើលឃើញពិចម្ងាយពេលគេលើកដាក់ ឡាន Jeepយកទៅមន្ទីពេទ្យ កាលនោះ Vanndara ពាក់អាវពណ៌កាគីដិតដាមដោយឈាម ។ពេលដែលគេដឹកកាត់នោះ  ខ្ញុំនៅមាត់របងក្បែរផ្ទះអគ្គីសនី ...ពួកខ្មាំងកំពុងតែបាញ់មក…ពួកវាចេះតែrepli ទៅនៅម្ដុំផ្ទះចិនមកនៅធ្វើវាលកប៉ាល់ហោះ(ផ្ទះជម្រំយុវ័ន)ហើយរហូតដល់ហួសថ្ងៃត្រង់បន្តិចទើបឈប់ ។ ទាល់តែពេលយប់ទើបពួកវាចូលមកតាមច្រកដដែលមកបាញ់គ្នាទៀត ។                                                        Diep Vanndara ស្លាប់នៅយប់ថ្ងែ ៦ ខែ ៦ ឆ្នាំ ២៩៧០។ Infirmiere ដែលចូលរួមសង្គ្រោះ Vanndara ឈ្មោះ «ហៀក» រស់នៅសព្វថ្ងៃនៅសៀមរាប។សព Vanndara បូជានៅ ប៉ាឆា វត្តព្រហ្មរ័ត្ន។ បុណ្យ ៧ ថ្ងៃធ្វើនៅភូមិតាទោកស្រុកពួក។ក្រោយ វៀតកុង វៀតណាម ខាង ជើង វាយ Lycée Suryavarman II ថ្ងៃ ៦ និង ៧ មិថុនា កុម្ម៉ង់ដូសិស្ស ដកថយ ទៅនៅ សាលាបឋមសិក្សាក្រុង សៀមរាប នៅ សាលាដំបូង នៅ ការពារ ម៉ាសុីនភ្លើង វត្តបូណ៌ នៅ ម៉ាសុីន ទឹក Château d’Eau ជិត ស្ពាន ដំណាក់ស្តេច។ យោធា 12 BI នៅ ការពារ Lycée …1ere ligne ក្រវ៉ាត់ការពារក្រុង។                                                                                                                    យប់ ថ្ងៃ ៦ វៀត កុង វៀតណាមខាង ជើង វាយ វាលយន្ត ហោះ    សម្លាប់ កាត់ ក្បាល លោក ស័ក្តិ៤ លៀវ ធាន សុឺ។                                                                                                                បើរូបនេះ ថត ខែ កក្កដា ( Juillet) 1970 លើកំណាត់ផ្លូវ មុខ សាល សន្និសិទ + ស្តាត ក្រុង?ឃើញ Foulard ជាតីក្រហម ស្រមៃ 12 BI ដែល ប្រើជាតី ក្រហម។ កង ពល តូច លេខ ១២ របស់ ទៀប បែន មកដល់ សៀមរាប តាមឡាន ឈ្នួល អំឡុង ខែ ៥ ? ឆ្នាំ ៧០។ 25 BI មាន លោក តាន់ ទារ៉ាំង អតីត សិស្ស Lycée (ល្បីខាង បាត់ទាត់) រើស ទាហាន បញ្ជូនទៅ ហាត់នៅ CI ស្រុក សៀម។ ខ្ញុំធ្លាប់ សម្ភាសន៍ លោក ឡឺក សំអឿន ( 25 BI) នៅ Salinas, California ថាយប់វៀតកុង វាយ Lycée គាត់នៅ ការពារ ភ្នំទ្រង់បាត្រ។ គាត់ថាកាលនោះ ទាហានមិន គ្រប់គ្រាន់ បាន ជា គ្មានទាហាន នៅ ជាមួយ កុម្ម៉ង់ដូសិស្ស ដែល នៅ 1ere ligne.។         លោក អ៊ា ជួ គិមមេង ជា Command កុម្ម៉ង់ដូសិស្ស។ នឹក ឃើញកាល យោ ធា 12 BI មកដល់ សៀមរាប ខែ ៥ ? ឆ្នាំ ៧០ ជិះ ឡាន ឈ្នួល មាន កង់ រវៃឡានបែប នេះ។ គ្មាន ឡាន GMG កង់ដប់ដឹក យោធាទេ…ឡាន ដូចចតនៅ ស្តាត ក្រុង សៀមរាប ជិត សាលសន្និសិទ។         ស្តាត ក្រុង ក្រោយមក ដាក់ កាំភ្លើង ១០៥ ម.ម. ទីតាំង Artillery                                           មិត្តនៅ Lycée ជាប់ ឌីប្លូម ជំនាន់គ្នា អ្នកស្រុកកំពង់ក្តី Dr. Hy Soryaphea កូនលោកគ្រូ Hy L. និង នោង សុិទ្ធី កូន លោក មេឃុំ នោង មូត្រ។ រូបថត ឆ្នាំ ២០១៧។ សព្វ ថ្ងៃ Dr. Soryaphea ម្ចាស់ ពេទ្យសុរិយា នៅ ជិត ផ្សារ សុរិយា។ សុទ្ិទ្ធីធ្លាប់មាន សាលាបង្រៀនបើក បរ មិត្ត ភាព ។កាល ២០២៣ Sithy ត្រឡប់ទៅ សៀមរាបមើល ចៅ។ Soryaphea នៅ ធ្វើការ …យើងនៅ ទាក់ទង គ្នា តាម Messenger…មិត្តជំនាន់ហ្នឹង នៅ មិន ច្រើនទេ…Dr. Hysorya ចូល រៀន Fac. Médecine ក្រោយ ជាប់ Bacc II ទ.វ. ៧០ …ខ្ញុំ ជាប់ Concours Élève Professeur Option Histoire -Geo. ក្រោយ ៧ មករា ៧៩ Soryaphea ចូល រៀន Fac. Médecine ទៀត…ខែ ៥ ឆ្នាំ ៧៩ ខ្ញុំ ចាកចោល សិមា …មកដល US 🇺🇸 ថ្ងៃ ២៦ ខែ ៩ ឆ្នាំ ៧៩…រៀន និង ធ្វើការ ផ្នែក ពត៌មាន វិទ្យា (I/T = information Technology’s) …នៅមាន Hobbies កត់ត្រាចងក្រង Faits Historiques ជាចំណង់ចំណូល ចិត្ត។ Keep in touched with Dr. Phea via Messenger…Dr. Phea បបួល ដឹកអំណោយ ទៅ ទល់ដែន ជូន យុទ្ធ ជនដែលការពារ ទល់ដែន ..គេធ្លាប់ទៅម្តង ២ ដងហើយ…