ORDINARY_SAM SARY / សម សារី

 



លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន  ជាកូនទី២ ក្នុងចំណោមកូនទាំងអស់៧នាក់។  លោក សម ញាន ១៨៩០-១៩៦២  ទីកំណើតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ភរិយា ឈ្មោះ ពុច មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោក សម ញាន ធ្លាប់ធ្វើជា ៖                                                                           ១.ចៅហ្វាយស្រុក                                                                                                  ២.គ្រូបង្រៀនអក្សរសាស្ត្រ                                                                                          ៣.មន្ត្រីរាជវាំង ជាប្រធាននៃព្រះរាជក្រុមប្រឹក្សានៃកម្ពុជា                                                    ៤.រដ្ឋមន្ត្រីក្រសួងធម្មការ  និងវិចិត្រសិល្បៈ    នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ និងដើមទសវត្សរ៍            ១៩៥០      និង                                                                                                    ៥.សមាជិកដ៏សំខាន់នៃគណបក្សប្រជាធិបតេយ្យ ។

រៀនចប់បឋមសិក្សា  លោក សម សារី បានសិក្សានៅអនុវិទ្យាល័យស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥- ១៩៣៦។  មិត្តភត្តិរបស់គាត់  មាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ។  នៅឆ្នាំ១៩៣៩  លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។   លោក សម សារី បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី អ៊ីន អេម ជាស្ត្រីខ្មែរទី១ ដែលទទួលបានសញ្ញាបត្រមធ្យមសិក្សា នៅឥណ្ឌូចិនបារាំងសេស នាក្រុងព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ។                                 ..             .                                                  លោក សម សារី មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់ ៖        .          .       .                   ១.សម អេម៉្មារ៉ា    កើតនៅឆ្នាំ ១៩៤០                                 .                                         ២.សម  អេម្ម៉ារ៉ាន    កើតនៅឆ្នាំ ១៩៤១                                           .                            ៣.សម  អេម៉្មាប្ញទ្ធិ  កើតនៅឆ្នាំ ១៩៤៥                                    .                                   ៤.សម   មិទ្ធារី         កើតនៅឆ្នាំ១៩៤៦       និង                                          .                 ៥.សម  រង្ស៊ី        កើតនៅឆ្នាំ១៩៤៩។                                 .                            អាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩  លោក សម សារី ក្នុងចំណោមខ្មែរទី១ ដែលបានទទួលអាហារូបករណ៍បារាំង ត្រូវទៅសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សា។ នៅចន្លោះរយៈពេលនោះ  លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការ មាននាទីជាសុភាចារ្យបុរសកម្មសិក្សាការីនៅឆ្នាំ១៩៤០។ ដល់ឆ្នាំ១៩៤៤    លោក សម សារី បានផ្លាស់ មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុនចូលកាន់កាប់ស្រុកខ្មែរ    លោក សម សារី បានធ្វើជាមេនគរបាលនយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦។ បារាំង និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន   លោកសម សារី បានឡើងធ្វើជាស្នងការប៉ូលិសនៅភ្នំពេញ ។                                ឆ្នាំ ១៩៤៦   លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយក ឯកទេស ហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោកមានចំណូលចិត្តទាក់ទងបារាំងជាអភិជន ដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណី។ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩    លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធារណៈនៅវិទ្យាស្ថាននយោបាយក្រុងប៉ារីស   និងបរិញ្ញាបត្រច្បាប់ នៃ មហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។ ឆ្នាំ១៩៥០   លោក សម សារី បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ   ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នកខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះអង្គក្នុងរាជបូជនីយកិច្ចទាមទារឯករាជ្យ”។ លោក សម សារី គឺជាបញ្ញវន្តម្នាក់ដែលអាចធ្វើការងារអស់ទាំងនេះបាន ហើយមិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេ គឺលោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម  តវ៉ាទៅអាណានិគមបារាំង  ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោមឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ។.ត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ ដោយនាំមកនូវជ័យជំនះធំធេងនៃការចរចា។ ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥  លោក សម សារី  លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ។                     .                                ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥  សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយម។ ពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី   ជាសហការីដ៏ជំនិតម្នាក់   ជាអគ្គលេខាធិការសង្គមរាស្រ្តនិយម។ ក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយម ដែលមានសម្តេច ព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី     លោក សម សារី  ធ្លាប់ទទួលតំណែងជា ៖                                                                                               ១.អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្រ្តី                                                                   ២.ឧបនាយករដ្ឋមន្ត្រី បន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ  ផែនការ  និងអប់រំជាតិ            ៣.ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើនាយករដ្ឋមន្ត្រី។              .                              ពេលគាត់កាន់តំណែងជារដ្ឋមន្រ្តីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ លោកមានរឿងអាស្រូវពុករលួយមួយដ៏ល្បីល្បាញនាសម័យនោះ គឺរឿងគ្រាប់ម្រេច និងគ្រាប់គ។                គូប្រជែងនយោបាយរបស់លោក គឺលោក សឹម វ៉ា ក្រៅពីនោះគាត់ក៏មានទំនាស់គ្នាយ៉ាងស្រួចស្រាវជាមួយលោក សឺន សាន ទេសាភិបាលធនាគារជាតិអំពីរឿងដូរក្រដាសប្រាក់រៀល។ ដើមឆ្នាំ១៩៥៨ ដើម្បីបញ្ជៀសទំនាស់នានាក្នុងស្រុករវាងលោកសម សារី ជាមួយអ្នកនយោបាយផ្សេងៗទៀត ដែលតែងកើតមានជាប្រចាំនោះ សម្តេចព្រះនរោត្តម សីហនុ ក៏សម្រេចតែងតាំងលោក សម សារី ឲ្យទៅធ្វើជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅចក្រភពអង់គ្លេស ។ នៅឯចក្រភពអង់គ្លេសមិនបានប៉ុន្មានខែផង   លោក សម សារី ក៏បានបង្កើតរឿងរំជើបរំជួលមួយទៀត គឺទំនាស់ជាមួយអ្នកសារព័ត៍មានអង់គ្លេសអំពីករណីវាយស្ត្រីអ្នកបម្រើ ដែលជាស្រីកំណាន់ ឈ្មោះ អ៉ីវ អេងសេង នៅក្នុងផ្ទះនៃទីក្រុងឡុងប្រទេសអង់គ្លេស ចំពីធីខួបកំណើតម្ចាស់ក្សត្រីយ៍អេលីហ្សាបែត រហូតដល់ស្រ្តីនោះរត់ទៅប្តឹងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស និងសុំសិទ្ធិជ្រកកោន។ នៅពេលបណ្តាញសារព័ត៍មានអង់គ្លេសចោទសួរ   លោក សម សារី បានឆ្លើយថា នេះជារឿងទូទៅនៅប្រទេសកម្ពុជាដែលបុរសតែងវាយដំប្រដៅស្រី្ត។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ស៊ឹម វ៉ា ជានាយករដ្ឋមន្រ្តី បានកោះហៅ លោក សម សារី ឲ្យវិលចូលប្រទេសវិញ ហើយបានតែងតាំងឯកអគ្គរាជទូតថ្មីម្នាក់ទៀតជាជំនួស ។                    .                            ខែមិថុនា ឆ្នាំ១៩៥៨ ពេលត្រឡប់មកប្រទេសវិញ    លោក សម សារី ចាប់ផ្តើមសរសេរលិខិត រិះគន់សម្តេចព្រះនរោត្តម សីហនុ និងរំលឹកអំពីរឿងរ៉ាវនានាតាំងពីអតីតកាលមក ហើយចោទព្រះអង្គថា ពុំបានជួយការពាររូបលោកពីការបង្ខូចបង្កាច់កិត្តិយសពីពួកបច្ចាមិត្តទាំងឡាយ។ ក្រៅពីនេះលោកបានប្រមែប្រមូលបក្សពួកនៅក្នុងរាជរដ្ឋាភិបាល ដើម្បីរិះរកវិធីយ៉ាងឲ្យគណរដ្ឋមន្រ្តី ដែលដឹកនាំដោយលោក ស៊ឹម វ៉ា រលំរលាយលាលែងពីតំណែង។ និន្នាការនយោបាយរបស់លោក សម សារី ចាប់ផ្តើមដើរឃ្លាតឆ្ងាយពីសង្គមរាស្រ្តនិយមរបស់សម្តេចព្រះនរោត្តម សីហនុ។ នៅចុងឆ្នាំ១៩៥៨   លោក សម សារី បានបង្កើតកាសែតប្រឆាំងមួយ ដើម្បីរិះគន់វាយប្រហារសង្គមរាស្រ្តនិយមដោយមានផែនការជាក់លាក់បង្កើតគណ បក្សនយោបាយប្រឆាំងនឹងគណ បក្សសង្គមរាស្រ្តនិយមរបស់សម្តេច ព្រះនរោត្តម សីហនុ តែម្តង។ បក្សពួកលោក សម សារី ចាប់ផ្តើមលើកឡើងនូវវចនសព្ទ "សាធារណរដ្ឋ" ។ ទោះជាយ៉ាងនេះក្តី   គណបក្សនយោបាយប្រឆាំងរបស់លោក សម សារី  មិនអាចបង្កើតចេញជារូបរាងផ្លូវការបានឡើយ។  ដើមឆ្នាំ១៩៥៩  រាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម ប្រមូលបានភស្តុតាងជាច្រើន អំពីការរួមគំនិតគ្នានៃបក្សពួកលោក សម សារី ក្រោមការជួយឧបត្ថម្ភគាំទ្រពីពួកបរទេស ដើម្បីប្រឆាំងនឹងនយោបាយអព្យាក្រឹត្យរបស់សម្តេចព្រះនរោត្តម សីហនុ ហើយជំហានបន្ទាប់គឺឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមតែម្តង។ ការរៀបចំធ្វើផែនការនេះ ធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ  ដែល គេហៅថា  “ផែនការទីក្រុងបាង កក” ក្រោមការជួយទំនុកបម្រុងពីបណ្តាប្រទេសមួយចំនួន។ សកម្មភាពរបស់លោក សម សារី ត្រូវបានរបបសង្គមរាស្រ្តនិយមធ្វើការសន្និដ្ឋានថា គាត់ជាមេក្បត់ជាតិដ៏ធំនៅក្នុងប្រទេស ។ ខែមករា ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលបានចេញបញ្ជាឲ្យចាប់ខ្លួនលោក សម សារី និងបក្សពួកមកកាត់ទោស។ ប៉ុន្តែលោក សម សារី បានដឹងមុន ក៏គេចខ្លួនឆ្លងតាមស្ពានព្រះមុនីវង្ស ហើយបន្តឡើងតាមរថយន្តដែលមានអ្នកមកចាំទទួលរួចជាស្រេច រួចបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងត្បូង ដែលនៅពេលនោះ គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋ អាមេរិក។ បន្ទាប់មក បានបន្តដំណើរទៅប្រទេសថៃ រួបរួមជាមួយក្រុមចលនារបស់លោក ស៊ឹង ង៉ុកថាញ់ ដែលកំពុងធ្វើសកម្មភាពប្រឆាំងជាមួយនឹងសង្គមរាស្រ្តនិយមរបស់សម្តេច ព្រះនរោត្តម សីហនុ នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដើម្បីបង្កើតរបបសាធារណរដ្ឋមួយជំនួស របបសង្គមរាស្រ្តនិយម។ ចាប់តាំងពីដើមឆ្នាំ១៩៥៩មក   លោក សម សារី ត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈ ព្រះសង្ឃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ប្រកាសផ្តន្ទាទោសថា ជាជនទុរយស ជាជនក្បត់ជាតិ ជាជនក្បត់រាជបល្ល័ង្គ   និងក្បត់សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គតែងមានព្រះទ័យ សណ្តោសប្រណី និងធ្លាប់បានទម្រុកបម្រុង លោក សម សារី តាំងពីដើមរៀងរហូតមក។ លោក សម សារី ត្រូវបានតុលាការសឹកជំនុំជំរះកំបាំងមុខ ហើយកាត់ទោសប្រហារជីវិត ដោយបាញ់ចោល។ ចំពោះបក្សពួកលោក សម សារី នៅក្នុងស្រុកឯណោះវិញ ដែលចាប់ខ្លួនបានមួយចំនួនក៏ត្រូវកាត់ទោសប្រហារជីវិត ដោយបាញ់ចោលដែរ ក្នុងនោះមានបងប្រុសរបស់លោក សម សារី ម្នាក់ផងដែរ ដែលមានឈ្មោះថា សម ឌុលណេត ហើយមួយចំនួនទៀតត្រូវបានកាត់ទោសឲ្យជាប់គុគអស់មួយជីវិត។ បន្ទាប់ពីបានចូលរួមជាមួយក្រុមលោក ស៊ឹង ង៉ុកថាញ់ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរបបសង្គមរាស្រ្តនិយមបានប៉ុន្មានឆ្នាំ  គេក៏លែងដឹង លេងឮអំពីវត្តមានរបស់លោក សម សារី ថារស់នៅទីណាតទៅទៀតនោះដែរ។         .              តាមសម្តីលោកឡឹក សំអឿន ដែលត្រូវបានលើកឡើង    និងដកស្រង់ដោយអ្នកនិពន្ធសៀវភៅ នរណាជាឃាតករ? បានឲ្យដឹងថា លោកសម សារី បានលួចសរសេរសំបុត្រ សុំមករួបរួមជាមួយសម្តេចព្រះនរោត្តម សីហនុ វិញ ដោយឲ្យអ្នកបើកបរឡានជនជាតិថៃយកទៅដាក់ប៉ុស្តិ៍ តែអ្នកបើកបរមិនយកទៅផ្ញើឲ្យសម្តេចព្រះ នរោត្តម សីហនុ បែរជាយកទៅឲ្យពួកស៊ីអាយអេ (CIA) របស់អាមេរិកកាំងវិញ។ សំបុត្រ ដែលលោក សម សារី សរសេរមកសម្តេចព្រះ នរោត្តម សីហនុ មានបីហិបស្បែក ឯពួកCIAយល់ថា លោក សម សារី មិនស្មោះត្រង់ អាចរត់ទៅចូលរួមជាមួយសម្តេចព្រះ នរោត្តម សីហនុ វិញ ទើបឲ្យអ្នកបើកបរជនជាតិថៃ នាំលោក សម សារី ទៅកាន់តំបន់ជាយដែនប្រទេសលាវ ដោយប្រាប់ថា ទៅទីតាំងថ្មី បន្ទាប់មកគេក៏សម្លាប់លោកនៅទីនោះទៅ។ លោក ថាច់ ត្រឹង អង្គរក្សផ្ទាល់របស់លោក ស៊ឺង ង៉ុកថាញ់ មេចលនាខ្មែរសេរី ជាអ្នកបាញ់សម្លាប់លោក សម សារី នៅព្រំដែនសៀម ក្រោយនិយាយប្រកែកខ្លាំងមាត់ ឡើងសរសៃកជាមួយគ្នា។                                                                                           លោកសម រង្ស៊ី ចាំមិនច្បាស់ពីអ្វីដែលបានកើតឡើងនៅពេលនោះ ប៉ុន្តែអ្វីដែលលោកចងចាំ គឺនៅពេលឪពុករបស់លោកចុះពីផ្ទះដោយគ្មានបាននិយាយអ្វីមួយម៉ាត់និងពុំបានប្រាប់ក្រុមគ្រួសារ ថា មានរឿងហេតុអ្វីកើតឡើង ថាគាត់ត្រូវទៅណា? ពេលណាត្រឡប់មកវិញ? ហើយមិនដឹងថា តើឪពុកស្លាប់  ឬរស់នោះទេ។                                                                          អស់រយៈពេលជាង៥០ឆ្នាំក្រោយមក សម្តេចព្រះ នរោត្តម សីហនុ បានធ្វើព្រះរាជសារមួយផ្ញើជូនលោក សម រង្ស៊ី នៅឆ្នាំ២០០៤ ដោយព្រះអង្គបញ្ជាក់ថា លោក សម សារី ជាជនស្នេហាជាតិ។                          





EDC APP