លោក ជា សុទ្ធ កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩២៨ ជាបុគ្គលសំខាន់មួយរូបរបស់គណៈបក្សប្រជាជនកម្ពុជា មានតួនាទីជាអគ្គហិរញ្ញរបស់បក្ស និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្ដាលបក្ស ជាសមាជិកនៃក្រុមប្រឹក្សារាជបល្ល័ង្គ ជាសមាជិកសភាមណ្ឌលភ្នំពេញ បានទទួលមរណភាពភាព កាលពីល្ងាចថ្ងៃទី២១ មករា ២០១២ ក្នុងអាយុ៨៤ឆ្នាំ។
មហាឧបាសិកា សុ គម ភរិយាលោក ជា សុទ្ធ អតីតសមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង ០២.២១នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។
សពមហាឧបាសិកា សុ គម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាននៃសព ផ្ទះលេខ២៦៩ ផ្លូវលេខ៦៣ នៅក្រោយវិមានព្រឹទ្ធសភា ហើយត្រូវហែយកទៅបញ្ចុះនៅវត្តចន្ទបុរីវង្សរបស់សម្ដេចវនវ័ត ណត ច្រឹក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។