ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់/ តែងតាំង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក បែន រ័ត្ន ជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។



ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក បែន រ័ត្ន ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។                                                                                    លោក បែន រ័ត្ន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ក្រោយលោកចូលនិវត្តន៍ ពីនាយនគរបាលជាតិ។                                                   លោក បែន រ័ត្ន ជាអតីតស្នងការរងនគរបាលរាជធានីភ្នំពេញ បន្ទាប់មកជាស្នងការនគរបាលខេត្តកំពង់ចាម   និងមុនដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំ២០២០ ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ។




EDC APP