KP_KEP កែប / កែលម្អឆ្នេរភក់

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្តោយប្រវែង ២.៧០០ ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយរៀបចំគ្រឹះ និងចាក់ខ្សាច់សល្អ។ លើដីចំណីឆ្នេរសមុទ្រ ដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២.៧០០ម៉ែត្រ ត្រូវរៀបចំជាសួនច្បារសាធារណៈ និងដាំដើមឈើ  ដោយរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អ។                      ថវិកាសម្រាប់ការរៀបចំកែលមួឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើម ឈើនៅលើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ ។






EDC APP