Hope and Hope and always Hope
To share the news each other over the world for improve each knowledge.
HOME
ANIMAL
CUSTOM & TRADIC
ENTERTAINMENT
HEALTH
LANDSCAPE
LAW
PERSON
SCIENCE & TECH
NAME OF PLANTS IN CAMBODIA ឈ្មោះរុក្ខជាតិនៅស្រុកខ្មែរ (ជាកំណាព្យ)
១- ឈើព្រៃកុំកុះដុះដីខ្មែរ សង្កែលន្តែគគីរជ្រៃ អង្កោលអង្កាញ់អង្គាដី អង្គាបុស្បក្ដីអង្គញ់ស្វា
២- ព្រីងព្រុសជន្លុសជន្លាត់ដៃ ជក់ជម្ពូព្រៃច័ន្ទក្រស្នា ផ្អុងផ្អាវខ្វិតខ្វាយស្ដៅឆាំឆា កែសគររកា កន្ទ្រោកងប់។
៣- ចាកចង្ក្រង់ស្វាចារចាន់ចែង ក្រឡកក្រឡាញ់ទ្រៀលត្រុំត្រប់ ដកពរដកពាយវាយទន្លាប់ រយាងក្រខុបឈ្លីករាក់បាត។
៤- ខ្លុងត្បែងស្លាស្លែងត្រែងទ្រយឹង ទ្រមែងឪជ្រឹងត្រាចត្រឡាត់ ទ្រមួចទ្រមូងកណ្ដោលបាត ចង្អួរត្មាតលាំងសាតស្នាយដែលស្មេ។
៥- ពង្រពង្រៀងល្វៀងថ្ងែថ្ងាន់ ម៉ៃសាក់ប៉ែនចាន់ ព្កុលពុតធ្លេ ដើមច្រកែងទួយល្បកល្វាល្វេ អង្គ្រងអង្គ្រេគ្រើលក្រៃក្រុង។
៦- មាក់ប្រេងមាក់ប្រាងមាក់សាងសោក មាក់ដោកឪឡោកក្ងោករុយរង្គ ភ្នំភ្នែងអំបែងថ្ងែ កន្ទ្រង់ រងកន្ទួតប្រោងទន្ទ្រានព្រៃ។
៧- រាំងភ្នំរាំងសាបរាំងអន្លក់ ចាន់ក្រុងចំបក់ចែងចាន់ត្រី ស្រឡស្រឡៅដើមស្រឡី ស្រឡឹត សន្ទៃរៃសណ្ដាន់។
៨- លំពស់លំពង់រពាក់ផ្ដៅ ក្រវក់ក្របៅថ្កូវក្រវាន់ ក្រវាពុកឆ្មាទ្រនំមាន់ ពីងពុងពកពន់ពេល ពួចអួល។
៩- គូលែនទុរេនមៀនមង្ឃុត សាវម៉ាវសាវយុតល្មុតល៉្មើស្រល់ ខ្នុរណាំងបាយស្រាសេដា រោល ប្រសាក់ញី - ឈ្មោលអំពរអំពា។
១០- អណ្ដូងព្រះប្រីស្តីកកោះ លឿងរាជលាជផ្ទុះភ្លាំងកំភ្លា សម្បុលស្តុកស្តុលខ្នុរស័ត្បា ស្រអំ សណ្តាស្តៅជ័របាញ់។
១១- ដើមស្នែងក្របីដើមស្នែងគោ មានស្នែងប្រើស ពោធិ៍ចងចំព្រេញ ឈើកែវឈើខ្មៅ ឈើទាលត្រាញ់ រំដេងរំដេញរំដែលគោល។
១២- ត្រសេកត្រសុំទ្រនំអាអូត លាយលោទនិគ្រោធត្នោតដូងថ្កុល សម៉ស្រគំម្រុមម្នាស់ ម្នាល់ កន្ទួតកណ្ដោលកំបោររាក់។
១៣- ដើមបាយដំណើបដើមក្ដាំងបាយ បាយក្រញេញក្រាយមេកងម្កាក់ ពោនពពាលខែ ចម្ប៉ាដាក់ ក្លាំពូក្លាំពាក់ចង្ក្រង់ត្មាត។
១៤- ប្រដាក់មាក់បាតមុមក្វាតទ្រាំង ច្រនៀងផ្ចឹករាំងទាំងភ្លូបាត ស្ពុងរលួសផ្អុងផ្លុង បាយម៉ាត ស្មាច់ស្មិតត្មាតបាត បេងនាងនួន។
១៥- ដើមទេព្វិរូសម្បុរល្វែង មន្ទារបុស្បស្បែងបណ្ដើរកូន ដូងព្រៃដូងព្រះដួងចែមពូន ដូង ប្រេងបាត់កូនត្បែងបាយស្រា។
១៦- មានដើមឆ្កែស្រែងសែងព្រះអាទិត្យ ដើមចិត្តមូលភ្លើងស្នួលត្រុំស្វា ភូដានភូវាកផ្ដៀក ទន្សា ដើមទឹកដោះខ្លាទឹកដោះស្បាត។
១៧- ពោធិ៍បេងញញិញធ្មេញត្រីធ្មុត អង្អួតអង្រុតជ្រៃអាចម៍សត្វ ក្រវាញប្រផេញព្រះកម្ចាត់ ឆ្នូតឆ្នាល់មាន់ស្បាតថ្មចង្ក្រាន។
១៨- ត្បាល់ដែកអង្រែដែកដើមត្បាល់កិន មើមថ្នាំខ្មែរ-ចិនជ័រកំញាន ជើងគោជើងចាបដើម ចង្ក្រាន វល្លិ៍មាសវល្លិ៍មៀនស្នាយទឹកក្ដី។
១៩- កន្ទោកកន្ទៃដើមកិន្ទ្រា ឃ្លេឃ្លៃពន្លាធ្លកល្វាដី បង្គៅបង្គារពពារធ្មៃ ប្រមោយដំរីស្មៃក្លឹន ទា។
២០- ដើមកុមារពេជ្រម្រេចទន្សាយ រលារលាយស្រុនស្គន់ស្គា ខ្សេវខ្សួសអំបោះដើមសៀង ព្រា សង្ឃួចសង្ឃាសង្ឃ័រសួយ។
២១- ភ្លងភ្លូជម្ពូជន្លួញបរ ព្រីងចាន់ព្រីងជ័រខ្ចាស់ប្របួយ ហៃសានព្រីងថ្មចំបក់ស្រួយ ទ្រនំ បង្គួយព្រីងដោះក្របី។
២២- ព្រីងភ្នំព្រីងធំព្រុមព្រីងបាយ ព្រីងអួលដូនកាយលិនដំរី ក្ទម្ពខ្ទឹងកំភ្លឹងក្របីបី កន្ទ្រាំធារី ព្រាលវេញខ្សែ។
២៣- ព្នៅព្នឹលអម្ពិលអំពៅព្រៃ អម្ពិលទឹកក្ដីអម្ពិលប្រក់ផ្លែ កន្ទាំងបាយសកន្ទាំងហែ ជន្លង់ លួតផ្លែដើមជ្រួយភ្នំ។
២៤- មានប្រមាត់ដីប្រមាត់មនុស្ស ប្រមាត់ថ្ម-ក្រួស(១)ដោះក្រមុំ ភ្លងក្អែកភ្លងកាច់ភ្លុកភ្លូភ្នំ កប្បាសភ្លូធំបំពង់រឿង។
២៥- ដើមក្រចកចាស់ក្រចកចាប ចង្រៀកភ្នែកព្រាបសង្កែភ្លើង បន្លែផ្អែមឈើអែមទាល់ កន្ថឿង បើសបេឡើយលឿងដើមឈើតូច។
២៦- អញ្ចាញអញ្ជាន់ភ្លៅមាន់ក្តី ប្ញស្សីស្រុក-ព្រៃដង្កោខ្មោច ក្រញូងក្រមរក្រកោពួច ទៀនព្រៃ ក្រាកក្រូចដើមបាយទា។
២៧- វល្លិ៍ជុយសាវម៉ាវវល្លិ៍ប្រក្រុង ក្រាំងឈាមអន្ទង់ប្រង់មនស្វា ទំពាំងបាយជូរ ទ្រមាក់ខ្លា ផ្ញៀវក្របៅស្វាបាយរមាស។
២៨- អាឡលែនពែនមានវល្លិ៍ត្រី វល្លិ៍ស្លតស្លាអីសម្បួរទេស វល្លិ៍ប្រេងវល្លិ៍យាវសាវទាវទ្រាស រុក-រក្បុងក្បៀសជណ្តើរស្វា។
២៩- វល្លិ៍អន្ទង់សអន្ទង់វិត អង្គញ់ដង្ហឹតក្រោកវល្លិ៍ចារ ឪណុលឪឡរកាំរញា ឈើទាល ឈើទាសាមសិបប្លាយ(២)។
៣០- ទ្រៀកទ្រលឹងទឹងទ្រមូងសេក ស្វាយមាសស្វាយចេកដើមនាងស្វាយ ស្វាយសួគ៌ ស្វាយសរលួសបាយ មានក្រពុលបាយស្វាយចន្ទី។
៣១- មានស្វាយអន្លក់ស្វាយពងត្រង ស្វាយកណ្តោលផងមានស្វាយព្រៃ មានស្វាយគគីត - ក្បាលដំរី ខ្ទិះពុំសែនក្ដីស្វាយរបា។
៣២- វល្លិ៍នំដំរីវល្លិ៍រមៀត មានវល្លិ៍វិកទៀតវល្លិ៍ពងស្វា ទាំងព្រះកម្ចាយខ្លូតខ្លែងព័រ មាន ក្រញិប-សអំបោះព្រះ។
៣២- អំព្រំប្រែក្រោយអំព្រំព្រិច ឥសីផ្សំស្រេចដំឡូងបាស អង្គ្រេមអង្ក្រមអំព្រំព្រះ អំផ្ទក់អំបឹះ ដើមសេត្តបា។
៣៣- មានដំឡូងស្រំដំឡូងទឹក ដំឡូងឈើនិងដំឡូងដៃខ្លា ដំឡូងឈាមមាន់ដំឡូងស្យា ដំឡូងជ្រូកលិង្គស្វាដំឡូងទៀនក្ដី។
៣៤- ពុំសែនពុទ្ធជាត ពេចចង្វា ស្គួយចង្កូមស្កាកន្ទួតព្រៃ សំរោងសំពុងសំកុងក្ដី សូភី នួនស្រី និងបុស្បា។
៣៥- ក្ដាំងងាមាលតីចម្ប៉ី-ស ដកម៉ៃសំព័រមានម្លិះលា ដកខឹមម្លិះរួត និងចម្ប៉ា ដើមរំយោល ផ្កា ចាន់គិរី។
៣៦- ពពេលឥន្ទនេលដើមគ្រាប់បែក ត្រកួនកន្ទែងប្របក់ព្រៃ នាងនក់កំព្រាមដើមដីប្លី មាន កប្បាសព្រៃល្ងៀងអាចម៍កូនងា។
៣៧- ទាំងកន្ទ្រោកខ្មោចកន្ទ្រោកដំរី ទ្រៀលដោះក្របី និងទ្រៀលស្វា ប្រឡៅអំពែខ្មួញភីកា កោដ្ឋកែវពាន់តាស្លែងដងដឹង។
៣៨- ដើមកម្រើកគុម្ពកាំរទេះ កន្ទ្រៀកក្រុងឆេះប្រាំដំឡឹង ដើមក្រុងសំរឹទ្ធកំពេញប៉ើង ជាយ ស្បៃ ស្បៃរឿងត្របែកភ្លុក។
៣៩- ពុទ្រាល្វាព្រៃញព្រៃផង ញបាតទំពូងដើមក្រំពុក ទន្លាទន្សែត្រធៀងត្រថុក ទម្លាយរត រោគនគរជុំ។
៤០- ដើមស្មាក្របីក្របីត្រោស គោមួយនាគបុស្បមានចេកទុំ តាត្រាវចេកទេសច្រេសសុក្រំ ត្រាងត្រសេកភ្នំច្រមាសត្អួ។
៤១- មានព្រះអង្កោលអង្គល់ផង សម្រកសំរងនិងពួចជូរ ថ្មរាប់ថ្មទ័ពពពូលថ្ម មានអំពឹលវល្លិ៍ អង្គាសីល។
៤២- ពពូលសំឡីពពូលរមៀត ពពូលទឹកទៀតវល្លិ៍កញ្ជ្រឹល ស្លឹកត្រចៀកគោពពកវិល មាន វល្លិ៍ទឹកទឹលទ្រនំកំភេម។
៤៣- ដើមស្លាតាឱន និងស្លាព្រៃ ស្អំសន្លឹកបី(៣)រំលាយឈាម មានស្រគំកាច់សាគូរនាម បុសនាគបាយក្រៀមបាយកកដែរ។
៤៤- មានគគីរម្សៅគគីរថ្ម លំពាន់ឈើពួរឈើ-សជ្រែ កញ្ជើបាយដាចដូងដាងដែរ អង្គ្រង មុង្គ្រេព្រះទ្រហឹង។
៤៥-ដើមទន្ទ្រានខេត្រត្មាតទន្ទ្រាន មក្លឿមនមៀនផ្ដៅសោមសឹង ដើមដង្កៀបក្តាមសណ្តែក ក្លឹង្ក មានទាំងវល្លិ៍ថ្នឹងខ្ចឹងភ្លៅនាង។
៤៦- ដំរីប្រាំដកក្រចកអណ្តើក ក្រចៅវល្លិ៍វើកប្រវែកល្ងៀង ផ្តៅព្រះ ព្រះផ្តៅ ព្រះព្នៅស្ទាង កោងកាងសាងញ៉ាងទាំងព្រៃថ្នាំង។
៤៧- ញក្លាយខ្នាយមាន់ចន្ទុលភ្នំ គគិតកោតព្រំលួតរទាំង ស្តុករាជ រាជដាសស្ងាវស្លាប៉ាង រាជឆ្ពឹសមុខឈ្នាងម្រាមនាងផង។
៤៨- ជ្រៃក្រឹមជ្រៃលៀបជ្រៃល័ក្ខស្នាយ ជ្រៃបាយដូនកាយដើមល្ហុងខ្វង ល្ហុងខ្ញែរតែទៀបផ្តៅ ដំបង ក្រូចសើចក្រូចចងសក់-ពោធិ៍សាត់។
៤៩- រោគក្រហម-សក្រ កាកី អង្កត់ខ្មៅក្ដីដៃរហាត់ ជ័យភ្លាជាលា ពភ្លាអាចម៍សត្វ រាជមាស ខ្ជាយល្មៀតសណ្តែកខ្មោច។
៥០- ឡេវអាវអាវលាវអាវក្រពើ ម្លូព្រៃវាក់វើម្រះព្រៅតូច មានម្រះព្រៅភ្នំដើមត្រុំខ្មោច កួយគុយ វល្លិក្ដួចរំលាយស្មង។
៥១- មានដំបងយក្សលំពែងព្រះរាម ប្រោះប្រទាលក្តាមក្បាលកន្លង់ មានសុកព្រះរាមក្លន ខ្លែងគង់ កំឡែងជ័រចុងច្រត់ឥសី។
៥២- ក្រសាំងឆ្អឹងពស់ ក្រឡាំពែ បញ្ញើក្អែកដែរក្រាសក្រកី រំលៀងនាងផ្អែកបណ្តូលពេជ្រក្ដី ដោះគន់ពងត្រីវល្លិ៍ឡែឡ។
៥៣- រៀបរាប់មិនគ្រប់ឈប់ប៉ុនហ្នឹង ទុកគ្រាន់ក្មេងដឹងស្គាល់តៗ ដូនតាដាក់ឈ្មោះគ្រប់ ឈើវល្លិ យើងគួរបន្តរក្សាថែ។
លេខយោង ៖ ១- វល្លិក្រួស, ២-វល្លិសាមសិប-ប្លាយ ៣-ដើមបីសន្លឹក។
Newer Post
Older Post
Home
ORDINARY_ENG KIMLY / អេង គឹមលី
FISH_ឧបករណ៍នេសាទ
ចាន់
FISH_ត្រីក្រាញ់
KP_TBONG KHMUM ត្បូងឃ្មុំ
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...