CAMBODIA_បណ្ណាល័យ Electronic ឬ Mobile App ឈ្មោះ​ " គំនិត "



សហគ្រិនវ័យក្មេងកម្ពុជា រួមគ្នាបង្កើត «បណ្ណាល័យ Electronic » ដែលហៅ​ថា Mobile App ថ្មីមួយជាផ្លូវការ: ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី 08 ខែមករា ឆ្នាំ 2020 នេះ ។ លោក ជា ឌីណា ដែលជាស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានមានប្រសាស៍ថា  ស្ថិតនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយយបាននឹងកំពុងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យបច្ចេកវិទ្យាក៏មាន ការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្មដល់ការលើកកម្ពស់ ប្រសិទ្ធភាពការងារនៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ។ លោកបានបន្តទៀតថា «ដោយមើលឃើញពី អត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែលបាន នឹងកំពុងក្លាយទៅជាចលករមួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ដែលជាស្ថាបនិក ព្រមទាំងក្រុមការងារទាំងអស់គ្នា  បានរួមគ្នាបង្កើត […]