CONSTRUCTION_​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់

ថ្ងៃទី​២៨​មករា​ឆាំ្ន​២០២០ អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​នឹង​ចាប់ផ្តើម​សាងសង់​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មាន​កម្ពស់ ៥ ជាន់ សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​៣ ហិកតា មាន​ផ្ទៃក្រឡា​សំណង់​សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និង​ក្រឡា​ផ្ទៃ​ប្រើប្រាស់​សរុប​ប្រមាណ ២៦.៥៦៧ ម៉ែត្រក្រឡា មាន​ផលធៀប​ក្រឡា​ផ្ទៃ​បាត​សំណង់ ៣២,៥៣​ភាគរយ​។
អគារ​នេះ​មាន​ចំណតរថយន្ត​ប្រមាណ ៤៥០ កន្លែង ដែល​អគារ​ក្រសួង ដែនដី​សព្វ​ថៃ្ង​ខ្វះ​ចំណត បង្ក​ការលំបាក​ដល់​ការ​ធើ្វ​ដំណើរ សាល​បដិសណ្ឋារកិច្ច អាហា​រដ្ឋា​ន សម្រាប់​មន្ត្រី​បុគ្គលិក និង​លំហ​សួន​កណ្តាល​អគារ សាលប្រជុំ​តូចៗ មាន​៣០០​នាក់ ១៥០ នាក់ និង សាល​សន្និបាត​ចំណុះ ១.៥៨៤ នាក់ កន្លែង​តម្កល់​ឯកសារ​សុរិយោដី និង​រដ្ឋបាល សាល​បច្ចេកវិជ្ជា មន្ទីរពិសោធន៍​ជាតិ​សំណង់ បន្ទប់​សិក្សា​បណ្តុះ​ប​ណា្ត​ល​វិ​ជា្ជ​ជីវៈ បណ្ណាល័យ កន្លែង​កីឡា​។
អគារ​ទីស្តីការក្រសួង​ថ្មី​នេះ មាន​រចនាបថ​ខ្មែរ រចនា​លម្អ​ដោយ​បុស្បុក​ប្រាំពីរ​ថ្នាក់ ដំបូល​ហោជាង​មុខដាច់ ប្រកបដោយ​ក្បូរក្បាច់​ពិពិត​វិចិត្រ​រចនា ដែល​ក្រុមការងារ​ប្រមូលផ្តុំ​សិក្សា​ចង់​លើកស្ទួយ​នូវ​សា្ន​ដៃ លម្អ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ។ ដោយឡែក​ប្លង់​បាត​មាន​លំហ​សួន​ក្នុង​អគារ​។
សំណង់​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ និង​ទម្រង់​ស្ថាបត្យកម្ម​ខ្មែរ ក្នុងសម័យ​តេ​ជោ​ដែល​ប​ងា្ហ​ញ​ពី​សន្តិភាព ស្ថិរភាព ការវិវឌ្ឍ និង​សង្គ្រោះ​សំណង់​ប្រភេទ​នេះ​ឲ្យ​រស់​ឡើងវិញ ជា​សំណង់​របស់​រដ្ឋ​ទុកត​ជំនាន់​!

ទីស្តីការក្រសួង​ដែនដី​សព្វ​ថៃ្ង រាជរដ្ឋាភិបាល​បានប្រគល់​ឲ្យ​មន្ទីរ​ដែនដី​រាជធានី​វិញ​។







EDC APP