ករណីបាក់រលំអគារនៅខេត្តកែប_ជនរងគ្រោះ២នាក់បងប្អូន

ករណីបាក់អគារនៅកែប៖​ ជនរងគ្រោះ២នាក់បងប្អូន ត្រូវបានយកចេញពីគំនរបាក់បែក​, សរុបជនរងគ្រោះ កេីនដល់ ២៩នាក់​ ក្នុងនោះស្លាប់ ៧នាក់ (វីដេអូ): ភ្នំពេញ៖​ គិតត្រឹមម៉ោងប្រមាណជា​ ៨យប់នេះ​ ក្រុមជួយសង្គ្រោះបានជួយជនរងគ្រោះ ២នាក់បងប្អូន ចេញពីគំនរអគារកម្ពស់៦ជាន់​ នៅកែប​ សរុបជនរងគ្រោះ ក្នុងហេតុការរលំបាក់អគារ​នេះ កេីនដល់ ២៩នាក់​ ក្នុងនោះស្លាប់៧នាក់​។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ៕