LEADER_Kim Jong Un_2018


ដំណើរ​ទស្សនកិច្ច​ទៅកាន់​បរទេស​ជា​លើកដំបូង​របស់​មេដឹកនាំ​គីម ជុង​អ៊ុន ក្នុង​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ(2018.03.25) បាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ព្រោះ​ប្រទេស​ទាំង​ពីរ​ពុំ​មាន​សេចក្តីថ្លែងការណ៍​ណា​មួយ​រហូតទល់​ពេល​ដំណើរ​ទស្សនកិច្ច​ត្រូវបាន​បញ្ចប់​។
 

ដំណើរ​ទស្សនកិច្ច​យ៉ាង​សម្ងាត់​ទើប​ត្រូវបាន​ទម្លាយ​ចេញ​នៅ​នាទីចុងក្រោយ


មេដឹកនាំ​កូរ៉េខាងជើង និង​ជំទាវ Ri Sol-ju នៅ​ថ្ងៃ ២៥ ខែ​មីនា ទៅកាន់​ប្រទេស​ចិន តាម​ការអញ្ជើញ​របស់​ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន​។ មេដឹកនាំ​រូប​បានជ្រើសរើស​មធ្យោបាយ​ទស្សនកិច្ច​គឺ​រថភ្លើង​។​


នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន គឺជា​ដំណើរ​ទស្សនកិច្ច​បរទេស​ដំបូង​ចាប់តាំងពី​ពេល​មេដឹកនាំ​គីម ជុង​អ៊ុន ឡើង​កាន់​អំណាច​ឆ្នាំ ២០១១​។​


ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន និង​លោកជំទាវ បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​គីម ជុង​អ៊ុន និង​ភរិយា នៅ​មហា​ទីលាន​ប្រជាជន​ចិន នា​ទីក្រុង​ប៉េកាំង​។​
 

មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ដើរ​ត្រួតពល


ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គីម ជុង​អ៊ុន ត្រូវបាន​ចាត់ទុក​ថា ជា​រឿង​នឹក​ស្មាន​ពុំ​ដល់ ហើយ​ប្រព័ន្ធ​ព័ត៌មាន​កូរ៉េខាងជើង និង​ចិន ត្រូវ​បាន​បិទ​ជិត​ទាំងអស់ រហូតទល់​ពេល​លោក​គីម ជុង​អ៊ុន ត្រឡប់​ទៅ​ប្រទេស​វិញ​។​


លោក​គីម ជុង​អ៊ុន និយាយថា ការជ្រើសរើស​ចិន​ជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​ដំបូង​គឺ​សំដៅ​អំពី​បំណងប្រាថ្នា​ជំរុញ​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ ​ឲ្យមាន​កាវិវឌ្ឍបន្តទៅមុខ​ឆ្ងាយ​ទៀត ព្រមជាមួយ​នោះ​ក៏​បង្ហាញឲ្យឃើញកា​រលើក​តម្កើង​របស់​មេដឹកនាំ​កូរ៉េខាងជើង​ចំពោះ​ចំណង​មិត្តភាព​ទ្វេភាគី​។​


មេដឹកនាំ​ប្រទេសជិតខាង​ទាំងពីរ ក៏​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ និង​ជា​ដៃគូ​សេដ្ឋកិច្ច​យូរ​ឆ្នាំ ចាប់ដៃ​គ្នា​ក្នុង​ជំនួប​នា​ក្រុង​ប៉េកាំង​។​


មេដឹកនាំ​ប្រទេស​ទាំង​ពីរ រួម​នឹង​មន្ត្រីជាន់ខ្ពស់​ទាំងសងខាង​រួម​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​ទាំងឡាយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏​ដូចជា​ក្នុង​តំបន់​។​


ទីភ្នាក់សារ​ព័ត៌មាន​ស៊ីនហួរ បាន​ចុះផ្សាយ​ថា លោក​គីម ជុង​អ៊ុន អះអាង និង​សន្យា​ថា នឹង​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េ​គ្មា​ននុយក្លេអ៊ែរ ប្រសិនបើ​អាមេរិក និង​កូរ៉េខាងត្បូងបង្ហាញ​សុ​ឆន្ទៈ​។​


លោក​គីម ជុង​អ៊ុន និង​លោក​ស៊ី ជិន​ពៀន ក៏​មាន​ជំនួប​ពិភាក្សា​ដោយ​ឡែក ។ មេដឹកនាំ​ប្រទេស​ទាំង​ពីរ សុទ្ធតែ​អះអាង​ពី​សារៈសំខាន់​នៃ​ចំណង​មិត្តភាព​រវាង​ចិន និង​កូរ៉េខាងជើង​។​


មេដឹកនាំ​ទាំង​ពី​រួម​នឹង​ភរិយា​ថតរូប​ទុកជា​អនុស្សាវរីយ៍​នៅផ្ទះ​ភ្ញៀវ ។​


លោក​ស៊ី ជិន​ពៀន និង​ភរិយា បរិភោគ​អាហារ​ជាមួយ​លោក​គីម ជុង​អ៊ុន និង​ភរិយា ។​


មេដឹកនាំ​ប្រទេស​ទាំង​ពីរ ធ្វើជា​អធិបតី​ស្វាគមន៍​លោក​គីម ជុង​អ៊ុន និង​ភរិយា ។ មេដឹកនាំ​ចិន កូរ៉េខាងជើង អង្គុយ​ក្បែរ​គ្នា ក្នុង​ពិធី​ជប់លៀង ក៏ដូចជា​ទស្សនា​កម្មវិធី​សិល្បៈ។

មេដឹកនាំ​ទាំង​ពីរ​សើច​ញញឹម​ដាក់គ្នា​នៅក្នុង​ពិធី​ជប់លៀង​


មេដឹកនាំ​គីម ជុង​អ៊ុន ឲ្យដឹងថា លោក​ចាំបាច់​មក​កាន់​ប្រទេស​ចិន​ដោយផ្ទាល់ ដើម្បី​ជូនពរ​លោក​ស៊ី ជិន​ពៀន ដែល​ទើប​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស​ចិន ហើយ​ក៏​ដើម្បី​ប្រកាស​ប្រាប់​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ ។​

 
មេដឹកនាំ​ទាំង​ពីរ រួម​ជាមួយ​ប្រតិភូ ថតរូប​ក្នុង​ពិធីជប់លៀង ។ មេដឹកនាំ​គីម ជុង​អ៊ុន និង​ភរិយា​ទៅ​ចូលរួម​ទស្សនា​ពិព័រណ៍​ផលិតផល​ប្រឌិតនៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រចិន





លោក​គីម ជុង​អ៊ុន ស្តាប់​ការ​ឧទ្ទេស​នាម​ក្នុង​ពិព័រណ៍​។​


ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន ចាប់​ដៃ​លោក​គីម ជុង​អ៊ុន ក្នុងពេល​មេដឹកនាំ​កូរ៉េខាងជើង​បញ្ចប់​ទស្សនកិច្ច​មក​កាន់​ប្រទេស​ចិន​។​

មេដឹកនាំ​គីម ជុង​អ៊ុន និង​ភរិយា​គ្រវី​ដៃ​លា​មេដឹកនាំ​ចិនពីលើ​រថភ្លើង ៕
លោក គីម ជុងអ៊ុន នៅសិង្ហបុរី 10.06.2018

លោក គីម ជុងអ៊ុន ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី Lee Hsien Loong ពេលអញ្ជើញដល់សិង្ហបុរី កាលពីរសៀល 10.06.2018



បន្ទប់ សណ្ឋាគារដែលលោក គីម ជុងអ៊ុន ស្នាក់នៅក្នុងប្រទេសសិង្ហបុរី
បន្ទាប់​ពី​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​ក្នុង​ប្រទេស​ សិង្ហបុរី នា​វេលា​ម៉ោង​៣រសៀល ថ្ងៃ អាទិត្យ ទី១០ ខែ​មិថុនា ឆ្នាំ២០១៨ លោក គីម ជុងអ៊ុន ត្រូវ​បាន​គេ​ហែហម​ទៅ​កាន់​សណ្ឋាគារ​មួយ ឈ្មោះថា St Regis Hotel





គឺ​ជា​សណ្ឋាគារ​ដែល​ប្រណីត​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ បន្ទប់​ធម្មតា​មាន​តម្លៃ​ចាប់​ពី ៣២០ដុល្លារ​សិង្ហបុរី ឬ​ស្មើ​នឹង ២៤០ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់។
នៅ​ជាន់​ទី២០ នៃ​សណ្ឋាគារ St Regis Hotel ​មាន​បន្ទប់ Presidential Suite ទំហំ​៣៣៥ម៉ែត្រការ៉េ ដែល​គេ​ជឿជាក់​ថា លោក គីម ជុងអ៊ុន ត្រូវ​ស្នាក់​នៅ​ទីនោះ​យ៉ាង​ហោច​ណាស់ ២យប់។

បន្ទប់ Presidential Suite នោះ​បាន​បំពាក់​​គ្រឿង​បរិក្ខារ និង​គ្រឿង​សង្ហារិម​ដ៏​ប្រណីតស័ក្ដិសម​ បំផុត​សម្រាប់​មនុស្ស​ជាន់​ខ្ពស់។ បន្ទប់​នោះ​មាន​តម្លៃ​ជាង ១ម៉ឺនដុល្លារ​សិង្ហបុរី ឬ ៨.០០០ដុល្លា​អាមេរិក​ក្នុង​មួយ​យប់។ ​ពី​ឆ្នាំ២០១៥ វា​មាន​តម្លៃ​រហូត​ដល់​ទៅ ១២.៤៥០ដុល្លារ​សិង្ហបុរី ឬ​ជាង ៩.០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់៕  








ទីតាំងដែលលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ជួបគ្នានៅសិង្ហបុរី

Capella Hotel ដែល​ជា​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ៥ ស្ថិត​នៅ​លើ​កោះ Sentosa របស់​ប្រទេស​សិង្ហបុរី នឹង​ក្លាយ​ជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល នាថ្ងៃទី១២ ខែ​មិថុនា រវាង​ប្រធានា ធិបតី​ អាមេរិក និងមេដឹកនាំ​កូរ៉េខាងជើង។

ដើម្បី​លុប​បំបាត់​ភាព​ងឿង​ឆ្ងល់​ជុំវិញ​ទីតាំង​សម្រាប់​កិច្ច​ប្រជុំ​កំពូល រវាង​លោក ដូណាល់ ត្រាំ និងគីម ជុងអ៊ុន សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា សណ្ឋាគារ Capella Hotel ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ទីប្រជុំ​កំពូល​មួយ​នេះ។
យ៉ាងណាមិញ សណ្ឋាគារ​សិង្ហបុរី​ល្បី​ឈ្មោះ​មួយ​ចំនួន ដូចជា Shangri-La និង Marina Bay Sands ជាដើម ត្រូវ​បាន​គេ​គិត​ថា​អាច​ជា​កន្លែង​ស័ក្ដិសម​បំផុត សម្រាប់​កិច្ចប្រជុំ​កំពូល​ខាង​លើ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​វិភាគ​ឃើញ​ថា សណ្ឋាគារ Capella Hotel មាន​ភាព​ប្រសើរ​ជាង ដោយ​គិត​លើ​សុវត្ថិភាព​ជា​ចម្បង។


សូម​បញ្ជាក់​ថា សណ្ឋាគារ Capella Hotel ស្ថិត​នៅ​លើ​កោះ​តូច​មួយ​ឈ្មោះ Sentosa ដែល​អាច​ឆ្លង​ទៅ​វិញ​ទៅ​មក​រវាង​ទីក្រុង​សិង្ហបុរី តាមរយៈ​ស្ពាន​មួយ​ខ្សែ​ប៉ុណ្ណោះ ដែល​វា​ជួយ​សម្រួល​ដល់​ការ​ត្រួតពិនិត្យ​សន្តិសុខ៕









EDC APP