BIRD_ប្រចៀវ

 


  

  

 

ជម្រក​ប្រចៀវ


ជម្រក​របស់​ប្រចៀវ​ត្រូវធ្វើ​កម្ពស់​ប្រហែល ១០ ម៉ែត្រ មាន​រាង​ទ្រវែង​បណ្តោយ ៦ ម៉ែត្រ ទទឹង ៣ ម៉ែត្រ ។ នៅលើ «​ពិ​ដាន​» កៀក​ដំបូល គប្បី​ព្យួរ​ស្លឹកត្នោត​ប្រមាណ ៤០០ ធាង ដើម្បី​ឲ្យ​ប្រចៀវ​ងាយ​ធ្វើ​សំបុក ។​ចេក ជម្រក​ប្រចៀវ​ត្រូវ​នៅ​ឆ្ងាយ​ពី​ប្រជុំជន ផ្ទះ​រស់នៅ ព្រោះ​សត្វ​នេះ​វា​ចូលចិត្ត «​សេរីភាព​» រំញោច​នឹង​មនុស្ស​ចម្លែក សត្វល្អិត​… ។ ពុំមាន​ចំណាយ​លើ​ចំណី តែ​ត្រូវធ្វើ​អនាម័យ​រោង​នេះ​ជាប្រចាំ ហើយ​ពេលយប់ឧស្សាហ៍មក​ល្បាត​មើល​ក្រែង​មាន​ពពួក សត្វ​ដទៃទៀត មក «​រំខាន​» ប៉ង​សម្លាប់​ប្រចៀវ (​ពស់​) ។​ 
រោង​ទំហំប៉ុន​ខាងលើនេះ ១​ខែ​អាច​ប្រមូល​អាច​ម៌​ប្រចៀវ បាន​ពី 100 kg – 200 kg តម្លៃ​របស់​វា ចន្លោះ​ពី 1,2 USD – 2,4 USD ក្នុង​១​គីឡូក្រាម (​នៅ​កម្ពុជា​យើង​ថ្លៃ​ជាង​) ។ ព្រោះ​វា​មាន​តម្រូវការ​ច្រើន ពិសេស​អ្នក​ដាំ ទូ​រ៉េ​ន ម្យុ​ត​… ល​។ ប្រភេទ​ផ្លែឈើ​ថ្លៃៗ ។​





EDC APP