រោម និងពុកមាត់_វិធីកម្ចាត់

១. រមៀត
    អ្វីដែលត្រូវធ្វើ   គឺគ្រាន់តែលាយម្ស៉ៅរមៀតជាមួយទឹកដោះគោស្រស់   ឬទឹកធម្មតារហូត      ក្លាយជាល្បាយខាប់ៗ   រួចលាបលើរោមដែលចង់កម្ចាត់    ហើយទុកចោលសម្រាប់រយៈ      ពេលពី ១៥ ទៅ ២០ នាទី   ឬរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ      ជាការស្រេច។ 
២. ស្ករស   ក្រូចឆ្មារ    និងទឹកឃ្មុំ
     រូបបមន្តនេះជួយកម្ចាត់រោមបានរហូតដល់ទៅ ៤ សប្តាហ៍។ អ្វីដែលត្រូវធ្វើ     គឺគ្រាន់តែ      លាយស្ករស ១ ពែងជាមួយទឹកឃ្មុំ ៤ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រា     បាយចូលគ្នាឱ្យសព្វ សឹមដាក់កម្ដៅសម្រាប់រយៈពេល ២ នាទី។ បន្ទាប់មកកូរឱ្យសព្វម្ដង     ទៀតសម្រាប់រយៈពេល ២០ ទៅ ៣០ វិនាទី។ ទុកឱ្យចុះត្រជាក់ សឹមលាបល្បាយលើរោម     និងទុកចោលសម្រាប់រយៈពេល ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជា     ការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៣. ម៉ាសធ្វើពីស៊ុត
    អ្វីដែលត្រូវធ្វើ​     គឺលាយម្ស៉ៅពោតជាមួយស្ករស  និងផ្នែកពណ៌សនៃស៊ុតរហូតក្លាយជា     ល្បាយខាប់ៗ។ លាបល្បាយត្រង់កន្លែងដែលចង់កម្ចាត់រោម  ហើយទុកចោលរហូតដល់     ស្ងួត    សឹមបកចេញថ្នមៗជាការស្រេច។