វិធីពង្រីកដើមទ្រូងឲ្យធំតឹងណែនមូលខ្លំល្អ
គន្លឹះបែបធម្មជាតិងាយៗដើម្បីដោះស្រាយបញ្ហាសុដន់យារធ្លាក់ ៖
១. រក្សាឱ្យបាននូវរបបអាហារមានតុល្យភាព វាជាការសំខាន់ក្នុងការផ្ដល់ឱ្យរាងកាយ ជាមួយសារធាតុចិញ្ចឹមត្រឹមត្រូវប្រសិនបើអ្នកចង់រក្សាបាននូវសុដន់តឹងណែនស្អាត។ ហើយក៏ត្រូវប្រាកដរបបអាហារប្រចាំថ្ងៃរបស់អ្នកមានផ្ទុកវីតាមីននិងជាតរ៉ែគ្រប់គ្រាន់ផង។ អ្នកក៏គួររួមបញញចូលប្រូតេអ៊ីននិងអាស៊ីតខ្លាញ់សុខភាពល្អក្នុងរបបអាហារដែរ។
២. ម៉ាស្សាសុដន់ ការម៉ាស្សាពិតជាល្អចំពោះសុដន់និងដើមទ្រូងរបស់អ្នក។ ការម៉ាស្សាល្អ មួយនឹងជួយសម្រួលលំហូរឈាមផ្គត់ផ្គង់ជាលិកាសុដន់នូវអុកស៊ីតសែន ព្រមទាំងសារ ធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាភាពតឹងណែនស្អាត។
៣. ប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើ ជែលប្រទាលកន្ទុយក្រពើស្រស់ៗមានផ្ទុកសម្បូរ ទៅដោយវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយធ្វើឱ្យស្បែកតឹងណែននិងក្មេង ជាងវ័យ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើដើមទ្រូង ឬ សុដន់ដោយប្រើចុងម្រាមដៃ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗក្រោយរយៈពេល ១៥ នាទី។ អនុវត្តឱ្យបានពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍។
៤. ជ្រើសរើសប្រើប្រាស់ម៉ាសបិតលើសុដន់ ឬដើមទ្រូង យ៉ាងហោចណាស់ម្ដងក្នុងមួយ សប្តាហ៍កិនលាយត្រសក់ដែលចិញ្ច្រាំម៉ដ្ឋ ១ ផ្លែជាមួយផ្នែកពណ៌លឿង ១ គ្រាប់និង បន្ថែមបឺរចូលគ្នាឱ្យសព្វ។ លាបល្បាយលើសុដន់និងដើមទ្រូង រួចលាងសម្អាតចេញនៅ រយៈពេលពី ១៥ ទៅ ២០ នាទីក្រោយ។
៥. លំហាត់ប្រាណសាច់ដុំទ្រូង ការពង្រឹងសាច់ដុំក្នុងតំបន់ដើមទ្រូង គឺជាវិធីដ៏ប្រសើរបំផុត មួយសម្រាប់ទប់ស្កាត់បញ្ហាសុដន់យារធ្លាក់។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលលំ ហាត់ប្រាណណាមួយដែលសាកសមសម្រាប់សាច់ដុំទ្រូងដូចជាក្បាច់អាវ៉ង់ជាដើមក្នុង ទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
៦. សម្រកទម្ងន់ដែលលើស ជាលិកាខ្លាញ់ច្រើនពេកក្នុងតំបន់ទ្រូងអាចបណ្ដាលឱ្យសុដន់ យារធ្លាក់មិនស្អាត។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរសម្រកទម្ងន់ដែលលើស ចេញខ្លះដើម្បីអាចរក្សាបាននូវសុដន់តឹងណែនស្អាត។ ការមានទម្លាប់ទទួលទានអាហារ សុខភាពល្អ ព្រមជាមួយការហាត់ប្រាណជាប្រចាំនឹងជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាង មានប្រសិទ្ធភាព។