គ្រឿងផ្សំ
- ប្រហុកឆៅ លាងឲ្យស្អាត
- ក្រសាំង
- ស្ករស ប៊ីចេង
- គល់ស្លឹកគ្រៃហាន់ស្ដើងៗ
- ម្ទេស ខ្ទឹមស
- ស្លឹកជីនាងវង
បន្លែអន្លក់ខ្ចីផ្ទាប់ជ្រលក់ប្រហុក
- ត្រសក់
- ស្ពៃក្តោប
- ត្រប់ ត្រប់ស្រួយ
- សណ្ដែកកួរ
- ត្រកួន ឬបន្លែផ្សេងៗតាមចំណូលចិត្ត
វិធីធ្វើ
យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង ខ្ទឹមស គល់ស្លឹកគ្រៃ
ម្ទេស ហើយបន្ត
ចិញ្ច្រាំឲ្យម៉ត់ទៀត ទើបបន្ថែមស្ករស ប៊ីចេង និងស្លឹកជីនាងវង
ហើយចិញ្ច្រាំឲ្យសព្វចូល
ជាតិ រួចភ្លក់មើល ថែមថយរសជាតិតាមចំណូលចិត្ត
បន្តចិញ្ច្រាំឲ្យម៉ត់ល្អជាការស្រេច។