ORDINARY_SO PUTRA / សូ ពុត្រា

 


សូ ពុត្រា (ស្តាំ) ជាមួយប្រាក់ បាន និងញ៉ឹក ពូន។ អនុសេនីយ៍ឯក សូ ពុត្រា ម្ចាស់ស្នាដៃឯក បើកតេ28ទម្លាក់គ្រាប់បែកលើវិមានរដ្ឋចំការមន នៅថ្ងៃទី17 មីនា 1973 សម្លាប់មនុស្សជាង40នាក់ នឹងធ្វើឲ្យរបួសរាប់សិបនាក់ទៀត រួចហោះទៅចុះនៅកោះហៃណាន់ ប្រទេសចិន។ ធ្វើសន្និសីទកាសែតនៅប៉េកាំង ថ្ងៃទី20 មេសា 1973។ ក្រោយមក ជៀសមិនរួចពីត្រូវខ្មែរក្រហមប្រល័យ។ ចំការមន រងគ្រាប់បែកមួយលើកទៀត នៅថ្ងៃទី19 វិច្ឆិកា 1973 ដោយពីឡុត ពេជ្រ លឹមឃុន រួចហោះទៅចុះនៅក្រចេះ។ លឹមឃុន លួចយកឧទ្ធម្ភាគចក្រ រត់ចេញពីខ្មែរក្រហមបន្តទៀត ទៅកាន់ប្រទេសថៃ នៅថ្ងៃទី30 មេសា 1976។ ទម្លាក់គ្រាប់បែកលើកទី3 ចំលើអគ្គសេនាធិការ នៅថ្ងៃទី14 មេសា 1975 ដោយពីឡុត ខៀវ យសសាវ៉ាត រួចហោះទៅចុះនៅក្រែក។

STAR_KHMER / យក្សញ៉ម