REPTILE_ក្ដាមដូង

 

ក្តាមដូង ឬក្តាមចោរ សត្វ​នេះ​គឺ​ជា​ប្រភេទសត្វ​កញ្ចែ​លើ​ដី​ធំ​ជាង​គេ​ក្នុង​ពិភពលោក។ ក្តាមដូងនេះរស់នៅតាមតំបន់ឆ្នេរក្បែរសមុទ្រ ប៉ុន្តែពេលខ្លះវាក៏អាចត្រូវបានគេរកឃើញនៅតំបន់ដីគោកដែលមានកំពស់100 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ វាស៊ីដូងជាអាហារចម្បង ប្រជាជនតែងតែហៅវាថាចោរលួចដូង ដែលជាមូលហេតុដែលវាត្រូវបានគេហៅថា ក្តាមចោរ។ វា​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ឡើង​ដើម​ដូង ដោយ​មាន​ចុង​ជើង​របស់​វា​ឡើង​ដល់​កម្ពស់ ២០ ម៉ែត្រ ដើម្បី​បេះទំលាក់ផ្លែដូង។ យោងទៅតាមអ្នកស្រុកនិយាយ ពេលដែលវារើសផ្លែដូងបាន វានឹងទម្លាក់ផ្លែទៅលើដី ហើយចុះទៅដី ដើម្បីបកផ្លែដោយមានដង្កៀបយ៉ាងខ្លាំងរបស់វា។ ផ្លែ​ដែល​បក​រួច​នឹង​ត្រូវ​នាំ​ឡើង​មក​លើ​ដើម​វិញ ហើយទំលាក់ផ្លែ​ម្តង់ទៀតដើម្បី​បំបែកលលាដូង។ បន្ទាប់​មក​វា​ចុះ​មក​ស៊ី​សាច់ដូង វាមិនដែលស៊ីផ្លែដូងនៅលើដើមទេ។
ក្តាមដូងពេញវ័យគឺ ៣-៦ គីឡូក្រាម។ នៅប្រទេសម៉ាឡេស៊ី ពួកវាត្រូវបានគេការពារដោយច្បាប់ហាមឃាត់ការចាប់សត្វទាំងនោះ ប៉ុន្តែអ្នកស្រុកនៅតែទិញ និងលក់សត្វទាំងនេះ ព្រោះសត្វទាំងនេះត្រូវបានកែច្នៃទៅជាអាហារឆ្ងាញ់ពិសេស។




STAR_KHMER / យក្សញ៉ម