លោក លី យាត់ឡាយ ប្រធានក្រុមហ៊ុនអាកាសចរណ៍ ខ្មែរអាកាស ពីជំនាន់មុនឆ្នាំ១៩៧៥។
ដោយអ្នកមីងជាអ្នកស្រឡាញ់ខាងផ្នែកសិល្បៈនៅមុនឆ្នាំ១៩៧៥ ទាំងចម្រៀង ទាំងភាពយន្ត ល្ខោនវិទ្យុ សៀវភៅជាដើម។ល។ សាច់រឿងដែលរំឭកសោត ក៏ពុំចាកឆ្ងាយពីចង្កោមសិល្បៈទាំងនេះប៉ុន្មានឡើយ។ ផ្ដើមសេចក្ដីដំបូង អ្នកមីងមានប្រសាសន៍ថា៖
- កាលជំនាន់នោះ មីងរៀននៅសាលាទួលស្វាយព្រៃ (ទួលស្លែង) កូនលោក ញ៉ុក ថែម ឈ្មោះនាងគឺ ញ៉ុក សម្បត្តិ ក៏រៀនជាមួយមីងដែរ។ ផ្ទះលោក ញ៉ុក ថែមនៅក្រោយសាលាតើក្មួយ។ មីងធ្លាប់បានឃើញគាត់ មាឌល្អិតតូច សម្បុរក៏មិនជាសប៉ុន្មានដែរ។
ក្រោយអ្នកមីងពោលចប់ ខ្ញុំក៏បន្ថែមប្រយោគមួយឃ្លាថា៖
- ផ្ទះនូ ហាច នៅម្ដុំហ្នឹងដែរអ្នកមីង គឺនៅម្ដុំមេភ្លើង។
- មេភ្លើងមានកន្លែងលក់សៀវភៅមួយ មីងឧស្សាហ៍ទិញអាននៅទីនោះ។ (អ្នកមីងមានប្រសាសន៍)
ដំណើរដើមទងចេះតែបន្តដំណើរទៅមុខ ទាំងរំឭកអំពីរឿងចូលមើលភាពយន្ត ចម្រៀង សៀវភៅឃុន ស្រ៊ុន ជាដើម។ល។ គ្រាចុងក្រោយ អ្នកមីងបានរំឭកថា៖
- មីងធ្លាប់ប្រឡងធ្វើជានារីអាកាសចរតើនៅសម័យសាធារណៈរដ្ឋ។ កាលនោះលោក អ៊ុង ក្រពុំផ្កា គឺជាប្រធានអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។ លោក លី យាត់ឡាយ ជាប្រធានក្រុមហ៊ុនអាកាសចរណ៍ ខ្មែរអាកាស។
រឭកណាស់ នឹកណាស់ នឹកចម្រៀងលោក វ៉ោយ ហូរ ដែលបានរាយទំនុកថា៖ កុលាបរីកពីព្រឹកមិញ រីកជុំវិញខ្មែរអាកាសចរណ៍ កុលាបលឿងក្រហមស...
+ ផ្សព្វផ្សាយដោយ៖ ចៅកម្ពុជា
កូនស្រីលោកលីយក់ឡាយម្នាក់ ឈ្មោះលីខាន់នារី រៀនជាមួយខ្ញុំនៅវិទ្យាល័យនារី ជំនាន់សាធារណៈរដ្ធ។ ជំនាន់នោះមានតែលោកលីយក់ឡាយតែម្នាក់គត់ ដែលមានឡានមែកសឺដេស៣បាំងជិះ។ ដោយសារពួកម៉ាកសំណព្វចិត្ត ខ្ញុំឧស្សាហ៏បានជិះឡានសេដេស៣បាំង ជូនទៅផ្ទះពេលចេញពីរៀនតែញឹក។ កាលនោះពិតជាអឿបំផុត។ លីដួងចន្ទ័ដែលជាកូនស្រីម្នាក់ទៀតក៏រៀននៅវិទ្យាល័យនារីដែរ មិនចាំថាបានប៉ុន្មានឆ្នាំ។ កូនស្រីម្នាក់ទៀតឈ្មោះលីដាវី រៀននៅវិទ្យាល័យសុីសុវត្តិ។ ពួកគាត់ទាំងអស់គ្នារស់នៅប៉ារីស។ ស្តាយខ្ញុំវង្វេងបាត់ពួកម៉ាកខ្ញុំ ព្រោះតែគេដូរផ្ទះ។ ធ្លាប់ទូរសព្ទ័ជួបអ្នកម្នាងចិន្តាដួងម្តងនៅប៉ារីស គាត់រាក់ទាក់ណាស់ តាមទូរស័ព្ទឮថាគាត់ចែកឋានបាត់ហើយ
ខ្ញុំ នៅទួលគោក ផ្លូវជាមួយគ្នា មាន សក្តិបី ម្នាក់ធ្វើការនៅ វាលយន្តហោះពោចិនតុង។ ហើយ បើខ្ញុំ ចាំមិនខុស មានគ្រួសារមួយ ជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។ គឺអ្នកមានណាស់ មានកូនស្រីម្នាក់ ស្អាត តែ ភ្នែកម្ខាង ដាក់កែវ។
មានសក្តិ ៤ ប៉ូលីស ម្នាក់ ត្រួតនៅពោចិនតុង គាត់កំពូលខិល ស្រីៗ អូតេស ស្អាត គឺគាត់ស្រឡាញ់។
នៅមុនស្រុកធ្លាក់ខែមេសា៧៥ លោកលីយ៉ាត់ឡាយបានទៅនៅក្រុងសំរោងមួយរយះមុនពេលគាត់រត់ចេញទៅប្រទេសថៃជាមួយពួកលោកគីញសាម៉នចៅហ្វាខេត្តឧត្តរមានជ័យ។
នៅទីក្រុងសំរោងគាត់បានចែកលុយឲ្យអ្នកស្រុកអស់រាប់លានរៀល។ អ្នកស្រុកសំរោងខ្លះប្រហែលជានៅចងចាំរឿងគាត់ចែកលុយនេះជាមិនខានឡើយ។
សាធារណរដ្ឋខ្មែរ មានក្រុមហ៊ុនអាកាសចរណ៌៖
- ខ្មែរ អាកាសចរណ៌
- ខ្មែរ ហង្សា
- ខ្មែរពាណិជ្ជ( ដឹកត្រីងៀត ប្រហុកទៅតាមខេត្ត ។
- Air Combodge
លី យក់ឡាយ ថៅកែចំការធុរេន កំពត ហ៊ុនគ្នាជាមូយថៅកែជូ តិចស្រេង បង្កើតក្រុមហ៊ុនអាកាសចរសុរិយា។ នៅក្រុងភ្នំពេញមានផ្លូវមួយឈ្មោះ លី យក់ឡាយ។ គាត់អ្នកស្រុកកំណើតខេត្តកំពត។ ជីវិតចុងក្រោយនៅបារាំង វេទនា។ជីវិតចុងក្រោយគាត់ លំបាកវេទនាណាស់នៅប៉ារីស។(អ្នកបារាំងស្គាល់គាត់)
ខាងជើងវត្តសារាវ័ន្ត មានផ្លូវមួយឈ្មោះ លី យុតឡាយ ផ្ដើមពីផ្លួវនរោត្តមទៅទិសខាងកើត វិថីលីយក់ឡាយ ពិតជានៅចន្លោះ វិថីតេជោដំឌិន. នឹងវិថីព្រះអង្គមាឃវ័នកាត់ដោយ វិថីព្រះអង្គយុគន្ធរ ។នៅក្នុងក្រុងភ្នំពេញ មានផ្លូវមួយឈ្មោះ “Ly Yoat Lay Street” (Street 172) ដែលផ្លូវមានបរិយាកាសមមារញឹកនៃអាជីវកម្ម និងទីកន្លែងស្នាក់នៅ។
(Boramy Om) លោកគឺជាជិតាបង្កើតរបស់ខ្ញុំម្តាយខ្ញុំមានបងប្អូនបង្កើត2នាក់គឺអ៑ំប្រុសលីអរុណនឹងម្តយខ្ញុំឈ្មោះខឹមសុវណ្ណាសុភីដោយម្តាយខ្ញុំយកត្រកូលតាមឪពុកម្តាយចិញ្ចឹមហើយខ្ញុំគឺជាចៅយាយទី2របស់លោកតាលោកស្លាប់អាយុ85នៅស្រុកបារាំងអគុណដែលបានផ្ញើរូបលោកតាអោយខ្ញុំបានស្គាល់