ORDINARY_HUN NENG ​ ហ៊ុន ណេង


ឯ.ឧ. ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍រដ្ឋ សភា ប្រធានគណៈកម្មការទី៤រដ្ឋសភា  អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម   និងត្រូវជាបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ ។                 .   សពរបស់ ឯ.ឧ.លោក ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម


នៅវេលាម៉ោងប្រមាណ ៩.៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង បានអញ្ជើញទៅប្រកាសព្រះរាជសារព្រះមហាក្សត្រ ក្នុងការប្រទានគោរមងារដល់ព្រឹទ្ធាចារ្យ ហ៊ុន ណេង ជា «សម្ដេចឧត្ដមទេពញាណ» ក្នុងពិធីបុណ្យសពនៅខេត្តកំពង់ចាម។




















EDC APP