LEADER_NORODOM SIHANOUK / អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី



អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តោ (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ជាព្រះបុត្រានៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង ឯកឧត្ដម កែវ ពុទ្ធរស្មី។ អ្នកអង្គម្ចាស់ បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧ នៅឯ American Academy of Dramatic Arts នៅទីក្រុង Los Angeles។ បន្ទាប់មក ទ្រង់ក៏បានសិក្សានៅទីក្រុង Kuala Lumpur និង ទីក្រុង ប៊ែកឡាំង។  យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ Royal du Cambodge ពេលទ្រង់យាងត្រឡប់មកកម្ពុជា ទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ (ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នទ្រង់មានព្រះជន្ម ២៥ព្រះវស្សា។ 
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវបានជ្រើសរើសជាតួអង្គឯក ក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយនៅលើទឹកដីសហរដ្ឋអាមេរិក  ដែលមានចំណងជើងថា «1660 Vine»  ផលិតដោយផលិតកម្ម PhilmCo Media ចាប់ផ្តើមថតចាប់ពីដើមខែមិថុនាតទៅ ហើយនេះក៏ជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់ទ្រង់ផងដែរ។
១/សមត្ថភាពច្រៀង  នៅក្នុងឱកាសនៃពិធីប្រកាសបិទជាផ្លូវការនូវទិវាមហោស្រព      ភាពយន្ត     អន្តរជាតិអាស៊ាន លើកទី៧ “Asian World Film Festival” នា ទីក្រុង Los Angeles រដ្ឋ        California សហរដ្ឋអាមេរិក អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានបកស្រាយបទចម្រៀងជា      ខេមរភាសាមួយបទចំណងជើង “អានី” ដែលជាសំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន      ស៊ីសាមុត។ ក្នុងគ្រានោះ ទ្រង់បានប្រគុំលេងហ្គីតាបណ្តើរបកស្រាយបទចម្រៀងបណ្តើរ គួបផ្សំ    នឹងទឹកដមសំឡេងដ៏សែនពិរោះរណ្តំថែមទៀតនោះ បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើល និងនាំ        គ្នាកោតសរសើរចំពោះព្រះរាជសមត្ថភាពរបស់អ្នកអង្គម្ចាស់ជាខ្លាំង។
២/សមត្ថភាពលេងឧបករណ៍តន្ត្រី  ទ្រង់បានទទួលគោរមងារជា អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី    ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ដែលត្រូវជា     ព្រះបិតុលារបស់ទ្រង់។ កាលទ្រង់នៅវ័យកុមារ ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទ        សម្ដេចនរោត្ដមសីហនុសព្វព្រះរាជហឫទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់។    ក្នុងនោះ អ្នកអង្គម្ចាស់មានសមត្ថភាពអាចលេងហ្គីតា ព្យាណូ និងឧបករណ៍តន្ត្រីជាច្រើនផ្សេង    ទៀតបានយ៉ាងល្អ។
៣/សមត្ថភាពនិយាយ និងច្រៀងភាសាបរទេស   ថ្មីៗនេះអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បាន     ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរទ្រង់ជាថ្មីម្តងទៀត ក្រោយពេលដែលបានបញ្ចេញ       សមត្ថភាពច្រៀងបទចម្រៀងជាភាសាបរទេសដែលមានចំណងជើងថា When You’re             Smiling របស់តារាចម្រៀង Michael Bublé ជាមួយការលេងឧបករណ៍តន្ត្រីយ៉ាងស្ទាត់            ជំនាញ។
យ៉ាងណាមិញ ក្រៅពីសមត្ថភាពពិសេសទាំង៣ខាងលើ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជវង្សានុវង្ស នៃនគរក្រុងកម្ពុជា ក៏មានឆាយាល័ក្ខណ៍ ដ៏ស្រស់សង្ហា និងរាងកាយកម្លាំងពលំមាំមួនផងដែរ។





 

EDC APP