LEADER_NORODOM SIHANOUK / សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស

 

សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្រ ប្រសូត​នៅ​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ១៩៤៥ ជា​ព្រះរាជបុត្រ​ទី៤ របស់ព្រះបាទ​នរោត្តម សីហនុ ហើយ​ក៏​ជា​បង​ប្អូន​បង្កើត​របស់ព្រះបាទ​នរោត្តម សីហមុនី ។  ព្រះអង្គជា​អ្នក​នយោបាយ  អ្នក​ជំនួញ  និង​ជា​អតីតឧត្តម​សេនីយ៍​ នៃកង​យោធពល​ខេមរភូមិន្ទ៖         _ ឆ្នាំ ១៩៦៣ បានចាប់ផ្តើមអាជីពជាអ្នកបើកយន្តហោះយោធា                                          _ ឆ្នាំ ១៩៧០    បានចំណាយពេលនៅក្រោមការឃុំខ្លួនក្នុងផ្ទះ    បន្ទាប់ពីការផ្ដួលរំលំព្រះ            បាទសម្តេចសីហនុដោយរដ្ឋប្រហារ                                                                          _ ជាប្រមុខពិធីសាររបស់ព្រះបាទសម្ដេចសីហនុ នៅទីក្រុងប៉េកាំង                                      _ បន្ទាប់មករស់នៅក្រៅប្រទេស      មុនពេលចូលរួមជាមួយ ហ្វ៊ុនស៊ិនប៉ិច នៅឆ្នាំ ១៩៨១          ក្នុងការប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់វៀតណាមក្នុងឋានៈជាមេបញ្ជាការនៃកងទ័ព            ជាតិព្រះសីហនុ                                                                                                   _ ឆ្នាំ១៩៩១    បានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅចូលរួមជាមួយគណបក្សប្រជា            ជនកម្ពុជា ហើយបានធ្វើជាឧបនាយករដ្ឋមន្ត្រីកម្ពុជាចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣។         បានដឹកនាំការប៉ុនប៉ងបំបែកខ្លួននៅឆ្នាំ១៩៩៣  នៅពេលដែល CPP ចាញ់ការបោះឆ្នោត           សកល។ នៅខែកក្កដាឆ្នាំ ១៩៩៥  ត្រូវនិរទេសក្រោមការចោទប្រកាន់ថា បានចូលរួមប៉ុន           ប៉ងធ្វើរដ្ឋប្រហារបរាជ័យ (ដែលគាត់បានបដិសេធ)                                                         _ បាន​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​មួយ​  បន្ទាប់​ពី​​ត្រូវ​បាន​លើក​លែង​ទោស​នៅ​ឆ្នាំ​           ១៩៩៩   គឺ​ក្រុមហ៊ុន​រ៉ូយ៉ាល់អាកាសចរណ៍  ដែលបានបញ្ឈប់ប្រតិបត្តិការទាំងអស់  នៅ            ដើមឆ្នាំ ២០០៦                                                                                                 _ ឆ្នាំ២០០២ បានបង្កើតគណបក្សរាជានិយមមួយ គឺគណបក្សព្រលឹងខ្មែរ                            _ បានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច     ហើយបានបម្រើការជាសមាជិកព្រឹទ្ធសភា           ក្នុងរយៈពេលខ្លីឆ្នាំ ២០០៥      នៅពេលគណបក្សព្រលឹងខ្មែរបរាជ័យក្នុងការបោះឆ្នោត             សកលឆ្នាំ ២០០៣                                                                                              _​ ឆ្នាំ​២០០៦ ត្រូវបាន​បណ្ដេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បាន​ចូល​រួម​ជាមួយ ​              គណបក្ស​នរោត្តម រណឫទ្ធិ                                                                                     _ ឆ្នាំ ២០០៧  បានលាឈប់ពីឆាកនយោបាយ  នៅពេលដែលរដ្ឋាភិបាលកម្ពុជាបន្តការ             ស៊ើបអង្កេតផ្លូវច្បាប់លើបំណុលដែលប្រមូលពីក្រុមហ៊ុនអាកាសចរណ៍                               _ ជា​ទីប្រឹក្សា​​នៃ​ឧត្តមក្រុមប្រឹក្សា​ឯកជន   ​បាន​លះបង់​ខ្លួន​ក្នុង​ការងារ​មនុស្សធម៌   និង​គាំទ្រ​           សកម្មភាព​របស់​ព្រះមហាក្សត្រ                                                                               _ ឆ្នាំ ២០១៣  ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសកម្ពុជា។ 





សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្រមានមហេសី ៧អង្គ​  និងបុត្រ១៣អង្គ​   

​​  ១. អ្នកម្នាង ហ៊ុន សឿន   ប្រសូតថ្ងៃទី ខែ​សីហា ឆ្នាំ១៩៤៣       ជាអ្នករបាំព្រះរាជទ្រព្យ          

      មានបុត្រប្រាំអង្គ​ ៖

​​​          _ ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស  ប្រសូតថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ១៩៦៦

​​​          _ ព្រះអង្គម្ចាស់ នរោត្តម អមរី ធីវង្ស  ប្រសូតថ្ងៃទី ខែ​ធ្នូ ឆ្នាំ១៩៦៧

​​​          _ ព្រះអង្គម្ចាស់ នរោត្តម ណារ៉ាវង្ស  ប្រសូតថ្ងៃទី ខែសីហា ឆ្នាំ១៩៧០

​​​          _ ព្រះអង្គម្ចាស់ នរោត្តម ណាវីធីវង្ស  ប្រសូតថ្ងៃទី ខែកក្កដា ឆ្នាំ១៩៧២

​​​          _ ព្រះអង្គម្ចាស់ នរោត្តម រ៉ារីចក្រ   ប្រសូតថ្ងៃទី ខែមករា ឆ្នាំ១៩៧៤

២. អ្នកម្នាង ជូឡុង កេធី     ប្រសូតថ្ងៃទី ខែ​សីហា ឆ្នាំ១៩៥១       ជាកូនស្រីឧត្ដមសេនីយ៍      

    ញឹក ជូឡុង    មានបុត្រីមួយអង្គ​ ព្រះនាម  នរោត្តម ណាន់ដាទេវី

៣. អ្នកម្នាង ឌួង ឌីយ៉ាត     ប្រសូតថ្ងៃទី ខែ​មេសា ឆ្នាំ១៩៤៨    មានបុត្រាបុត្របីអង្គ​ ៖

​​​          _ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រីម៉ាណា  ប្រសូតថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦៨

​​​          _ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី  ប្រសូតថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧១

​​​          _ ព្រះអង្គម្ចាស់ នរោត្តម ឥទ្ធិពង្ស  ប្រសូតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧២

៤. អ្នកម្នាង ឌួង យ៉ាឌី    ប្រសូតថ្ងៃទី ខែ​កុម្ភៈ ឆ្នាំ១៩៥៣    មានបុត្រាមួយអង្គ​ ព្រះនាម    

    នរោត្តម​ រិន្ឌ្រា  ប្រសូតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៥

៥. អ្នកម្នាង ឆារ៉ាវ៉ាន់ ដួងចន្ទ    ប្រសូតថ្ងៃទី១១ ខែ​មេសា ឆ្នាំ១៩៥៦   ជាជនជាតិថៃ មាន 

    បុត្រាមួយអង្គ​  ព្រះនាម  នរោត្តម​ ឆារ៉ាចក្រ  ប្រសូតឆ្នាំ១៩៨៥

៦. អ្នកម្នាង ម៉ូរីរេម    មានបុត្រពីរអង្គ​ ៖

​​​          _ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សាសុរិយា    ប្រសូត ឆ្នាំ១៩៩៧

​​​          _ ព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីរេត   ប្រសូត ឆ្នាំ២០០០

៧. អ្នកម្នាង កាចានីផា ។


ជីវប្រវត្តិអ្នកម្នាង ឌួង ឌីយ៉ាត




EDC APP