LEADER_NORODOM SIHANOUK / បន្សល់ទុកកេរមរតកជាមាសជាង ១២តោនតម្កល់នៅស្វីស



សម្តេចតាបន្សល់ទុក កេរមរតកជាមាសជាង ១២តោនតម្កល់នៅស្វីសកាលពីសម័យសង្គមរាស្រ្តនិយម: ភ្នំពេញ ៖ ក្រោមចលនាសង្គមរាស្រ្តនិយម ដែលមាន ព្រះ​ករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ បានបន្សល់ទុកទុនបម្រុងអន្តរជាតិជាមាសចំនួន ១២តោន ៤០០គីឡូ ជាកេរមរតកតម្កល់ទុកនៅប្រទេសស្វីស នៅក្នុងសម័យសង្គមរាស្រ្តនិយម។ នេះបើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសថ្លែងសារបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដែលផេកហ្វេសប៊ុកព្រះមហាក្សត្រយកមកផ្សាយ។ បើតាមហ្វេសប៊ុកព្រះមហាក្សត្របន្តថា កម្ពុជា ចាប់តាំងពីទទួលបានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក ក្រោមព្រះរាជបូនីយកិច្ច នៃសម្តេចព្រះ នរោត្តម សីហនុ និងដែលបានបង្កើតឡើងនូវចលនាសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ និងក្លាយជារដ្ឋដ៏ជឿនលឿនមួយនៅក្នុងតំបន់ ព្រមទាំងទទួលបានការកោតសរសើរលើឆាកអន្តរជាតិ ៕

គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០  កម្ពុជាមានសាច់ប្រាក់សុទ្ធកាន់ក្នុងដៃ ដែលទុកនៅរតនាគារជាតិប្រមាណ ១៣លាន លានរៀល (ប្រមាណ ៣ពាន់លានដុល្លា) និងមាន ទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លា ក្នុងនោះក៏មានមាសជាង ៤៤តោនផងដែរ.(តម្កល់នៅប្រទេសស្វីសចំនួន ១២តោន ៤រយគីឡូក្រាម ជាមរតករបស់ព្រះបរមរតនកោដ្ឋ បន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម តម្កល់ទុកនៅធនាគារកណ្ដាលអង់គ្លេស ១៧តោន (ទើបតែទិញថ្មី)    និងចំនួន ១៥តោន តម្កល់ទុកនៅធនាគារជាតិកម្ពុជា )

EDC APP