សុខភាព​ នឹងការពុ​លឡាន

 


ក្នុង​ប្រអប់ត្រចៀក​មាន​ប្រដាប់​លំនឹង​វែ​ស្ទឹ​បុយ​ឡែ​រ ដែល​ជា​អ្នកត្រួតពិនិត្យ​លំនឹង​រាងកាយ​។ ការប្រែប្រួល ដូចជា​ការផ្លាស់ប្តូ​ររយៈកម្ពស់​របស់រាង​កាយ ល្បឿន​រថយន្ត​ធ្វើឲ្យ​មានបំលាស់​ទី​វត្ថុ​ផ្សេងៗ​ច្រាស់ទិសរបស់​អ្នកដំណើរ​យ៉ាង​លឿន ការ​សម្លឹងក្បែរៗ​នាំ​ឲ្យ​វិល​គ្រាប់ភ្នែក​ ជាហេតុ​នាំ​ឲ្យ​ភ្ញោ​ច​ទៅលើ​ប្រដាប់​វែស្ទឹ​បុយ​ឡែ​រ​នេះ។ ទន្ទឹមនឹងនេះ ការភ័យព្រួយ​បារម្ភ ដេក​មិន​គ្រប់គ្រាន់ និង​ក្លិន​ផ្សេងៗ (​ផ្សែង​បារី   ទឹកអប់   ក្លិនក្រអូប​ក្នុង​ឡាន​…)  ធ្វើឲ្យ​មាន​រំញោចទៅលើ​ប្រដាប់​លំនឹង​មួយ​នេះ​ គឺ​សុទ្ធតែ​អាច​ជំរុញ​ឲ្យ​ការពុ​លឡាន​កាន់តែ​កើតមានខ្លាំង​ថែម​ទៀត​។ បញ្ហា​នេះ តែង​កើតមាន​ខុសៗ​គ្នា ទៅតាម​បុគ្គល​ម្នាក់ៗ ។​

​ហេតុ​ដូច្នេះ​ បានជា​គេ​បង្ហាត់ឲ្យ​ក្មេងមាន​ទម្លាប់រៀន​ប្រឈម​នឹង​បញ្ហា​នេះ ដោយ​ការ​ឲ្យ​លេងជិះ​ទោង​យោល ទោង​វិល ទោង​បះ​ប៉ើក និង​លេង​កីឡា​ផ្សេងៗ ជាដើម​។ 

​អាការៈ​របស់​អ្នកពុ​លឡាន​មានដូចជា​ ឈឺក្បាល​  វិលមុខ  ស្រៀវ​ទឹកមាត់​  ក្អួត​  ល្ហិតល្ហៃ  ​បែក​ញើស  ត្រជាក់​ចុងដៃ ចុងជើង​ជាដើម​។​ប្រសិនបើ ការពុល​ឡាន​នេះ​អូសបន្លាយ​យូរ នោះ​វា​នឹង​អាច​ធ្វើឲ្យជន​រងគ្រោះ​បាត់បង់​ជាតិ​ទឹក រួច​ធ្លាក់​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ រហូត​ដល់​អាច​គាំងបេះដូង  និង​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ផង​ដែរ​។

​ឲ្យ​អ្នក​ជំងឺសម្រាក​ឲ្យ​ធូរស្បើយ​បន្តិច    ផ្តល់​ដំបូន្មាន​    និង​លើកទឹកចិត្ត​នាំ​និយាយ​បំភ្លេចឲ្យស​ម្លឹង​ឆ្ងាយៗ ឬ​មើល​តែ​ជុំវិញខ្លួន​ជិតៗ​កុំ​មើល​ការ​បន្លាស់​ទី​នៅក្រៅ​រថយន្ត ត្រូវ​សម្លឹង​មនុស្ស​តែ​ក្នុង​រថយន្ត ឬ​មើល​តែ​ចំណុច​អ្វី​មួយ​តែ​មិន​ត្រូវ​អាន​សៀវភៅ​ក្នុង​ឡាន​ដែរ​។ លើសពីនេះទៅទៀត មុន​ធ្វើដំណើរ​អាច​លេបថ្នាំ​ទប់​ក្អួត ថ្នាំ​សម្រួល​អារម្មណ៍ ឬថ្នាំ​អង់​ទីណូ​ប៉ា​ទិចជាមុន​បានដែរ​។

EDC APP