KP_KANDAL កណ្ដាល / មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​»

មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បានដាក់សម្ពោធ​ក្រោមអធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០២០​។


មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» 
គឺជា​គម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំជាង១៣​ហិកតាជាមួយ​គម្រប​រុក្ខជាតិ​បៃតង​ចំនួន ៨៨​ភាគរយ ដែលវិនិយោគ​ដោយក្រុមហ៊ុន «​ព្រី​នស៍ខ​ល​ឈ័​រ អេ​ន ធួ​រី​ហ្សឹ​ម ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក​» ។
មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជា​រមណីយដ្ឋាន​អេកូឡូស៊ី​ខ្នាត​អន្តរជាតិ​មួយ ដែល​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​ការសម្រាកលម្ហែ​កាយ វិស្សមកាល​ជាមួយ​ទេសភាព​ស្រស់បំព្រង ការកម្សាន្ត​លក្ខណៈ​គ្រួសារ និង​ទេសចរណ៍​លក្ខណៈពិសេស ដែល​រួមបញ្ចូល​នូវ​សួនផ្កា​ចម្រុះ​ពណ៌  សួន​កម្សាន្ដ​រីករាយ  បន្ទប់​ស្នាក់នៅ​បែប​ផ្ទះ​ឈើ  និង​អាហារ​ឆ្ងាញ់ៗ​នៅក្នុង​ទីតាំង​តែមួយ​។​



មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» បើកទ្វារ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​  តម្លៃ​សំបុត្រ មាន​ចាប់ពី ៤​ដុល្លា រហូតដល់ ៤០​ដុល្លា (សម្រាប់​សំបុត្រ​តម្លៃ ៤០​ដុល្លា គឺ​អាច​លេង​រាល់​​សេវាកម្ម​កម្សាន្តទាំងអស់ដែលមាន )។ សេវាកម្ម​កម្សាន្តមានលក្ខណៈបែប​ផ្សងព្រេង  រំភើប  កក់ក្តៅ  និង​ពោរពេញ​ដោយ​មនោសញ្ចេតនា​  ដូចជា ​៖
  – ​កង​វិល​កម្ពស់ ៨៨​ម៉ែត្រ ដែល​ប្រៀបដូចជា​ភ្នែក​នៃ​ទីក្រុង​ភ្នំពេញ 
​  – ​ពិភព​សួនទឹក​កម្សាន្ត​ព្រី​នស៍ ដែលមាន​ទំហំ​ប្រមាណ ១​ហិកតា 
  – ​ទីវាល​ប្រណាំង​ឡាន​ប្រកបដោយ​ស្តង់ដា   រួមទាំងរថយន្តបុក​គ្នា
  – ​ឧបករណ៍​ជិះ​ទម្លាក់ 
  – ​ប្រដាប់វិល​ហោះហើរ    មាន កៅអី​    សេះ​    កន្ត្រ​ក
  – ​ឌី​ស្កូ​ក្រឡាប់ចាក់
  – ​ទូក​ចោរ​សមុទ្រ   និង​
  – ​សួន​រុក្ខជាតិ​អេកូឡូស៊ី​។​



មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់​ប្រមាណ ១៩០​នាក់​។




















EDC APP