STAR_THAI / ម្ចាស់​ក្សត្រី Ubolratana Mahidol

បងស្រី​របស់​ព្រះម​ហា​ក្សត្រ​ថៃ Maha Vajiralongkorn  ព្រះនាមម្ចាស់​ក្សត្រី Ubolratana Mahidol ព្រះជន្ម ៦៧​ព្រះវស្សា នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ឲ្យ​គណបក្ស Thai Raksa Chart Party ដែល​ជា​គណបក្ស​សម្ព័ន្ធ​មិត្ត​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra​ ​សម្រាប់ ការបោះឆ្នោត​ដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២៤ ខែ​មីនា​ខាងមុខ​។​



នេះ​ជា​ការ​ប្រឡូក​ចូល​ក្នុង​ឆាកនយោបាយ​របស់​គ្រួសារ​រាជវង្ស​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។​
ម្ចាស់​ក្សត្រី Ubolratana Mahidol ប្រសូត្រ​នៅក្នុង​ឆ្នាំ ១៩៥១​។ គាត់​គឺជា​បុត្រី​ច្បង​របស់​អតីត​ព្រះ​
​មហាក្សត្រី​ថៃ Bhumibol Adulyadej ។​
​ក្រោយពេល​រៀប​អភិសេក​ជាមួយនឹង​ស្វាមី​ជនជាតិ​អា​មេ​រិច​ក្នុង​ឆ្នាំ ១៩៧២ ព្រះ​នាង​បាន​បោះបង់​ឋានៈ​​ជា​គ្រួសារ​រាជវង្ស​ចោល និង​បាន​ទៅ​រស់នៅ​អា​មេ​រិច​។ ក្រោយពេល​លែងលះគ្នា ព្រះ​នាង​បាន​ត្រឡប់​មក​​កាន់​ប្រទេស​ថៃ​វិញ និង​ទទួលបាន​ឋានៈ​ក្នុង​គ្រួសារ​រាជវង្ស​វិញ​។​
​ព្រះ​នាង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បាន​ចូលរួម​សម្តែង​ក្នុង​រឿង​ថៃ​​ជាច្រើន​រឿង​ផងដែរ​។​
​ព្រះ​នាង​មាន​បុត្រ ៣​អង្គ ដែល​មួយអង្គ​បាន​សោយ​ទិវង្កត​ក្នុង​គ្រោះ​រលក​ស៊ូណាមិ​កាលពី​ឆ្នាំ ២០០៤ និង ២​អង្គ​ទៀត​កំពុង​រស់នៅ​អា​មេ​រិច​។

 តុលាការថៃបានបង្គាប់ដកឈ្មោះបេក្ខភាពជានាយករដ្ឋមន្ត្រី​ពីអ្នកអង្គម្ចាស់ Ubolratana Mahidolដែលជាព្រះរាមរបស់ស្តេចថៃបច្ចុប្បន្ន។

EDC APP