ពិធីផ្សឹកព្រះចៅអធិការវត្តច្បារអំពៅ ហោ សុខុន បានធ្វើឡើងនៅវត្តបុទុមវតី ចំពោះព្រះភក្ត្រសម្តេចសង្ឃនាយក នន្ទ
ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃជាច្រើនអង្គផ្សេងទៀត រួមទាំងមន្ត្រី ជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ការផ្សឹកនេះ
ដោយសារព្រះចៅអធិការវត្តច្បារអំពៅអង្គនេះ
បានប្រព្រឹត្តខុសធម៌វិន័យពាក់ព័ន្ធនឹងការឡាយវីដេអូ
មានសង្ឃដីកាទាក់ទងនឹងបញ្ហានយោបាយ បញ្ហាប្រទេសជាតិ
និងបញ្ហាការដកការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប
មកលើប្រទេសកម្ពុជា។