EYE ភ្នែក

ការ​ថែ​រក្សា​សុខភាព​ភ្នែក
      ១. ប្រការគួរចៀសវាង
​​​​​​​​​​​             - ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ ឬ​ទូរសព្ទ​ក្នុង​រយៈពេល​យូរ 
             - ​ការ​សម្លឹង​មើល​នៅ​ទីកន្លែង​ដែល​គ្មាន​ពន្លឺ​គ្រប់គ្រាន់
     ២. ប្រការគួរយកចិត្តទុកដាក់ជ្រើសរើស​អាហារ​ដែល​មាន​គុណតម្លៃ​ច្រើន​សម្រាប់​ជំនួយ​ភ្នែក
             - ការ៉ុ​    សម្បូរ​ទៅ​ដោយ​ជាតិ​បេតាខេរ៉ូអ៊ីន ដែល​ត្រូវ​បម្លែង​ជា​វីតាមីន E    ដើម្បី​ជំនួយ​
               ដល់សុខភាព​ភ្នែក។ បើ​សិន​ជា​អាច​ទទួលទាន​ឆៅ​ នោះ​នឹង​អាច​ទទួល​បាន​​ប្រយោជន៍
               ពី​ការ៉ុតពេញ​តែ​ម្ដង​  ព្រោះ​ថា​បើ​ចម្អិន​ឲ្យ​ឆ្អិន​ពេក​នោះ​នឹង​ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម​របស់​វា​
               កាន់​តែ​ថយ​ចុះ។
 
           - ផ្កាខាត់ណា​ខៀវ (Broccoli)    មាន​ទាំង​វីតាមីន B   និង​ជាតិលូទីន (lutein)    រួម​ជាមួយ​
             សារធាតុ ហ្សេហ្សាធីន ( zeaxanthin )  ដែល​ជំនួយ​ដល់​សុខភាព​ភ្នែក      រួម​ជាមួយ​ខួរ​
             ក្បាល​ផង​ដែរ ។  ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពេញ​លេញ  អ្នក​មិន​គួរ​ចម្អិន​វា​ឲ្យ​ឆ្អិន​             ពេក​នោះ​ទេ      គឺ​គ្រាន់​តែ​ឆ្អិន​តិច​ៗ​គឺ​គ្រប់គ្រាន់​ហើយ។
          

           - សាច់​ត្រី    ជាតិ​ខ្លាញ់​ក្នុង​សាច់​ត្រី​ជា​ច្រើន​ប្រភេទ   គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​មេហ្កា 3
             ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​បំផ្លាញ​សុខភាព​ភ្នែក​   បង្ក​ដោយ​ការ​កើន​ឡើង​កម្ដៅ​ក្នុង​រាង
             កាយ  និង​​បញ្ហា​ភ្នែក​ស្ងួត ដែល​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ប្រើ  Contact Lenses។ វិធី​
             ចម្អិន​ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​បំផុត​ពី​សាច់​ត្រី  គឺ​ការ​អាំង   និង
             ដុត។
 
           - គ្រាប់​ធញ្ញជាតិ​ មានដូច​ជា  ​គ្រាប់​អាល់ម៉ុន គ្រាប់​ស្វាយចន្ទី...ក៏​មាន​សារធាតុ​អូមេហ្កា 3 
            ដែល​ជំនួយ​ដល់​សមត្ថភាព​មើល​ឃើញ​របស់​ភ្នែក​យើង​ដែរ។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​
            ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ដែល​ស្រស់   ចៀស​វាង​ឆ្លង​កាត់​ការ​កែច្នៃ   ឬ​ផ្សំ​គ្រឿង​បន្ថែម​ដែល​ធ្វើ​             ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម។


          - ផ្លែ​ប័រ (Avocado)    គឺ​ជា​ផ្លែឈើ​មួយ​ប្រភេទ​​ដែល​​សម្បូរ​ដោយ​ជាតិ​លូទីន   និង​បេតាខេ
            រ៉ូទីន   ព្រម​ទាំង​វីតាមីន​ជា​ច្រើន​ប្រភេទ​ដូច​ជា B   C   និង E ។   សារធាតុ​លូទីនល្អ​បំផុត
​            សម្រាប់​សុខ​ភាព​ភ្នែក     និង​ជួយ​ឲ្យ​ភ្នែក​របស់​យើង​មើល​ឃើញ​ច្បាស់​បាន​យូរ​អង្វែង។


         - ប៊ើរី    ​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន   និង​ជាតិ​រ៉ែ​ជា​ច្រើន​ទៀត  ដែល​នឹង​ជួយ​ឲ្យ​សុខភាព
        ​   ភ្នែក​មាន​ភាព​ប្រសើរ ។  ក្រៅ​ពី​​នេះ      ​វា​ក៏​ជួយ​បម្រុង​​ដល់​សរសៃ​ឈាម​ទូទាំង​រាង​កាយ​
           ផង​ដែរ។


           - ផ្លែ​ឈើ​ក្រៀម    យក​ទំពាំងបាយជូរ​ក្រៀម​    ឬ​ផ្លែ​ល្វា​ត្រាំ​ទឹក​មួយ​យប់      ហើយ​យក​វា​
            មក​ញ៉ាំ​នៅ​ពេល​ពោះ​ទទេ   ​នៅ​ព្រឹក​បន្ទាប់ ។  បរិមាណ​ហ្វាយប៊ើ     និង​វីតាមីន​ខ្ពស់​ក្នុង
            ​ផ្លែឈើ​ក្រៀម​ទាំង​នេះ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​លឿន និង​ជម្រុះ​
            ជាតិ​ពុល​ចេញ​ពី​រាងកាយ      ហើយ​ក៏​ជួយ​ដោះ​ស្រាយ​បញ្ហា​ភ្នែក​របស់​យើង​បាន​ដែរ។





 

EDC APP