ជំងឺ ឫសដូងបាត

១) អ្វីទៅជាជំងឺឫសដូងបាត?
​​     ជំងឺឫសដូងបាត    គឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម  ដែលមាន

     នៅជុំវិញក្រសាលគូទ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។
២) តើជំងឺឫសដូងបាតមានប៉ុន្មានប្រភេទ?
     ជំងឺឫសដូងបាតមាន ២ប្រភេទគឺ ៖
     
ឫសដូងបាតក្នុង       ជាជំងឺដែលកើតឡើងលើសរសៃឈាមខាងក្នុងរន្ធគូទ
     
ឫសដូងបាតក្រៅ     ជាជំងឺដែលកើតឡើងលើសរសៃឈាមនៅខាងក្រៅរន្ធគូទ។
៣) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
      មានកត្តាជាច្រើនដែលបណ្តាលឲ្យជំងឺនេះកើតឡើង ដូចជា ៖
     
បញ្ហានៃការបន្ទោរបង់លាមក     ការទល់លាមកជាញឹកញាប់    ឬការរាគខ្លាំង
     
ស្ត្រីមានគភ៌   និងស្ត្រីក្រោយសម្រាល
     
បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង
៤) តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ?     ​អាកា​រ​ជំងឺ​ឬ​ស​ដូង​បាតមាន​ ៖
     – បន្ទោរបង់លាមកមានឈាម      ឬមាន​ឈាម​ក្នុង​លាមក​ពេល​បន្ទោ​របង់​
     – ឈឺ ឬ​មិន​ស្រួល​នៅ​រន្ធ​គូទ      ការឈឺចាប់នៅក្រសាលគូទ   
     – ឈឺ​ក្នុងពេល​បន្ទោ​របង់​
     – លាមក​មាន​ដុំ​តូចៗ​
     – ពិបាក​បន្ទោ​របង់​
     – មានការ​ហើម ឬ​ជា​ដុំ​នៅ​ជិត​រន្ធ​គូទ     លានឫសដូងចេញមកក្រៅ
     – ក្រហាយ​គូទ​ពេល​អង្គុយ​យូរ។

      ក. ចំពោះឫសដូងបាតខាងក្នុងមានរោគសញ្ញាជា ៤ដំណាក់កាល ៖
           
ដំណាក់កាលទី១     អ្នកជំងឺបន្ទោរបង់លាមកមានឈាមក្រហមស្រស់
           
ដំណាក់កាលទី២    ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ 
               តែចូលវិញដោយខ្លួនឯង
           
ដំណាក់កាលទី៣    ពេលបន្ទោរបង់  អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ
               តែចូលវិញដោយយកដៃរុញបញ្ចូល
           
ដំណាក់កាលទី៤     អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ   ដោយមិនចូល
               វិញទេ   ទោះបីរុញក៏ដោយ។
​​​​​     ខ. ចំពោះឫសដូងបាតក្រៅ ៖
          អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយ   ឬច្រើននៅក្រសាលគូទ ដែលដុំនោះមានការឈឺចាប់

          ​​ខ្លាំង     ហើយអាចមានឈាមនៅពេលដែលដុំនោះបែក។ ចំពោះរោគសញ្ញានេះ  យើងត្រូវ
          ប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូទ។
៥) តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឫសដូងបាត?
     ក. ចំពោះបញ្ហាឫសដូងបាតខាងក្រៅ ៖
          អ្នកជំងឺអាចព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម        និងបំបាត់ការឈឺចាប់        រួមទាំង

         ថ្នាំបន្ទន់លាមក    ក្នុងពេលជាមួយគ្នានោះ  អ្នកជំងឺអាចប្រើក្រែម (Crème) សម្រាប់លាបលើ
   ​      ដុំនោះ ។ ពេលខ្លះ      គ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ 
         បើសិនជាដុំឫសដូងបាតក្រៅមិនហើមខ្លាំង      ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរ
         ស្បើយពីការឈឺចាប់ភ្លាមៗ។
     ​ខ. ចំពោះបញ្ហាឫសដូងបាតក្នុង ៖
         ការព្យាបាលចម្បង     គឺការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមក       មានដូចជា ការទល់
         លាមក     ឬការរាគ។
         មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាត   ដូចជា
 
          ការដុតកំដៅ ( Infrarouge photocoagulation )
         
ការចាក់  ( Sclérothérapie )
         
ការចង  ( Ligature )។
        ​ការព្យាបាលដោយឧបករណ៍     អាចអាស្រ័យទៅតាមដំណាក់កាលរបស់រោគសញ្ញា
 
​           ● ដំណាក់កាលទី ១                      អាចព្យាបាលដោយការដុតកំដៅ     ឬការចាក់
           ● ដំណាក់កាលទី ២ និងទី៣       អាចព្យាបាលដោយការចង
           ● ចំពោះការវះកាត់                      គឺធ្វើឡើងចំពោះឫសដូងបាតនៅកម្រិតទី ៤   ឬឫសដូង
              បាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។
៦) តើមានវិធីព្យាបាលជំងឺឫសដូងបាតផ្សេងទៀតទេ?  វិធីព្យាបាលតាមបែបធម្មជាតិ 
      ក. ចំពោះវិធីទី១
 ​​          ១. មើមឆៃថាវ
           ២.ទឹកឃុំសុទ្ធ
                    យកមើមឆៃថាវ ១   ឬពីរមើម   មកលាងទឹកឲ្យស្អាត     រួចកាត់ក្បាលចោល    បុក   ឬ
                    ក្រឡុកឲ្យម៉ដ្ឋ     ច្របាច់យកទឹក ១ស្លាបព្រាបាយ      លាយជាមួយទឹកឃ្មុំ ១ស្លាបព្រា
                    បាយ    កូរឲ្យសព្វចូលគ្នា  ហូបមុនពេលចូលគេង  លាយម្ដងហូបម្ដង។
                   សូមកុំហូបទឹកតាមក្រោយ      តែបើពិបាកទ្រាំអាចផឹកមួយក្ងឹក។
                   សម្រាប់អ្នកទើបកើត​   ហូប១ថ្ងៃ ១ដង។
                   សម្រាប់អ្នកកើតយូរហើយ   ហូប ១ថ្ថៃ  ៣ដង   ព្រឹក   ថ្ងៃ   ល្ងាច   ​ ហូបមុនចូលគេង។
    ខ. ចំពោះវិធីទី២
           វល្លិត្រដិត  យកមកលាងទឹកឲ្យស្អាត  រួចយកទៅដាំទឹក ៣  យកទឹក ១  ផឹកមួយអាទិត្យ។
     គ. ចំពោះវិធីទី៣
          ១. ស្លឹកវល្លិយាវ    50%
          ២. ផ្លែម្នាស់             5%
       ៣. ទឹកក្រូចឆ្មារ      5%
​​       ៤. ទឹក                   40%      

 
                     បុក    ឬក្រឡុកស្លឹកវល្លិយាវ    រួចច្រោះយកកាកចោល         បុក    ឬក្រឡុកផ្លែម្នាស់ 
                     រួចច្រោះយកកាកចោល      រួចយកមកលាយជាមួយទឹកស្លឹកវល្លិយាវដែលបានត្រង
                    ទុក   បន្ទាប់មកច្របាច់ទឹកក្រូចឆ្មារជូល  កូរឲ្យសព្វចូលគ្នា   ចុងក្រោយលាយជាមួយ
                    ទឹកទុកទទួលទាន    ( នៅសល់ក្លាស់សេទុកបាន 15ថ្លៃ )។  ទទួលទាន ១ថ្ងៃ     ២ដង  
                     ម្ដង ៣០  CC    លាយទឹកមួយកែវ      ញុាំមុនពេលគេង   ឬពេលថ្ងៃកាន់តែល្អ។
៧) តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺឫសដូងបាត?
     កត្តាមួយចំនួនដែលអាចការពារជំងឺឫសដូងបាត មានដូចជា៖
     
អ្នកជំងឺត្រូវពិសារបន្លែ     និងពិសារទឹកឲ្យបានច្រើន
     
លំហាត់បា្រណជាប្រចាំ
     
មិនត្រូវបន្ទោរបង់លាមកដោយប្រើរយៈពេលយូរ
     
មិនត្រូវប្រឹងខ្លាំងពេលបន្ទោរបង់។
៨) អាហារជួយសម្រួលដល់អ្នកមានជំងឺឫសដូងបាត មានដូចជា៖
       សណ្ដែក       ប្រសិនជាអ្នកចង់កម្ចាត់ដុំពកដែលកើតឡើងដោយឫសដូងបាត រឿងដែលចាំបាច់           មួយគឺលោកអ្នកត្រូវទទួលបានជាតិសរសៃឱ្យបានគ្រប់គ្រាន់។ អ្នកអាចទទួលបានជាតិសរសៃពីរ          ប្រភេទពីអាហារ​រលាយ និងមិនរលាយ។ អស់បារម្ភ គ្រាប់ធញ្ញជាតិពពួកសណ្ដែកដូចជាសណ្តែកដី           សណ្ដែកសៀង សណ្ដែកខៀវ សណ្ដែកបាយជាដើម ។ល។ មានផ្ទុកទៅដោយជាតិសរសៃទាំងពីរ                  ប្រភេទ ជាពិសេសសម្បូរទៅដោយប្រភេទរលាយ។

        ផ្កាខាត់ណាខៀវ និងប្រភេទស្ពៃគ្រប់ប្រភេទ             ផ្កាខាត់ណាខៀវ និងប្រភេទស្ពៃគ្រប់ប្រភេទ           ត្រូវបានគេស្គាល់ជាទូទៅសម្រាប់លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក។ ពួកវាក៏ផ្តល់នូវ                     បរិមាណដ៏គួរឱ្យចាប់អារម្មណ៍នៃជាតិសរសៃដែលមិនអាចរលាយបាន និងពង្រឹងប្រព័ន្ធភាពស៊ាំ            ផងដែរ។     

  បន្លែមើម          បន្លែមើម និងប្រភេទអាហារដូចជាដំឡូងជ្វា ការ៉ុត និងដំឡូងបារាំង គឺសុទ្ធតែ              ជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​។ ហើយបើនិយាយ                    អំពីមើម ចូរចាំថា ជាតិសរសៃបស់ពួកវាភាគច្រើនមាននៅក្នុងសម្បក ដូច្នេះត្រូវប្រាកដថាអ្នក            ទទួលវាទាំងសំបកដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។ ជាតិសរសៃលាយ ជួយចិញ្ចឹម             បាក់តេរីក្នុងពោះវៀនរបស់អ្នក។ ដោយសារវាជួយកាត់បន្ថយការទល់លាមក វាអាចបន្ថយរោគ             សញ្ញានៃដុំពកដោយសារឫសដូងបាត់បាន។

       – ត្រសក់ និង ឪឡឹក        ត្រសក់ និងផ្លែឪឡឹក ពួកវាជាមធ្យោបាយដ៏ល្អក្នុងការនាំយកជាតិ                     សរសៃ និងទឹកទៅក្នុងបំពង់រំលាយអាហាររបស់អ្នក។ វាមានជាតិទឹក និងជាតិសរសៃខ្ពស់                       ជួយសម្រួលដល់អ្នកមានបញ្ហាឫសដូងឱ្យមានស្ថានភាពប្រសើរឡើង។

      – ចេក  ដោយ​មាន​ទាំង​សារជាតិ pectin និង​ម្សៅ​ធន់​ទ្រាំ ចេក​គឺជា​អាហារ​ដ៏​ល្អ​មួយ​ដើម្បី​បញ្ចូល​ទៅ          ក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​ជួយសម្រួលដល់បញ្ហា​ដុំពកនៃឫសដូងបាន។ ចេកទំហំមធ្យមមួយ           ផ្លែចន្លោះពី ១៨-២០ សង់ទីម៉ែត្រ ផ្តល់ជាតិសរសៃ ៣ ក្រាម ដែលជាការរួមផ្សំដ៏ល្អមួយដើម្បីជួយ              ដល់ជំងឺឫសដូងបាតរបស់អ្នក។






EDC APP