PATRIMONY_Angkor Wat Temple.02

ប្រាសាទអង្គរវត្ត​​​​​​ជាកេរ្ដ៍មរតកមិនអាចកាត់ថ្លៃរបស់បុព្វបុរសខ្មែរ  ប្រាសាទ អង្គរវត្តនៃកម្ពុជា ជាប្រាសាទហិណ្ឌូសាសនាធំជាងគេបង្អស់លើលោក។ ប្រាសាទនេះ ត្រូវបានសាងសង់តាំងពីសតវត្សទី ១២  ដែលមកទល់ បច្ចុប្បន្ន មានអាយុកាលជិត ១ពាន់ឆ្នាំ។



ប្រា​សាទ​អង្គរ​វត្ត​ ជា​ប្រា​សាទ​សំ​ខាន់​ជាង​គេ​មួយ​ក្នុង​ចំ​ណោម​ប្រា​សាទ​ទាំង​ឡាយ​នៅ​ក្នុង​តំ​បន់​អង្គរ​ដែល​អ្នក​ទេស​​ចរ​មកទស្សនា ។ ម្យ៉ាងទៀត​ប្រាសាទ​នេះ​មាន​កិត្តិស័ព្ទល្បី​ពេញ​ពិ​ភព​លោក     ​ហើយ​មាន​ភាព​អស្ចារ្យ​ ​រហូត​ដល់​គេ​គិត​ថាប្រា​សាទ​នេះ​​មិន​មែន​ជា​ស្នា​​ដៃ​របស់​មនុស្ស​ គឺ​ជា​​​ដៃ​របស់​អា​ទិ​ទេព ។ ជា​ការ​ពិត​ណាស់​ប្រា​សាទ​អង្គរ​វត្ត​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១១១៣ ដល់ ១១៥០ក្នុង​​រាជ្យព្រះ​បាទ​សូ​រ្យ​វ័ន្ម​ទី២ ដែល​មាន​មរណ​នាម​ថាបរម​វិស្ណុ​លោក ។ ប្រា​សាទ​អង្គរ​វត្ត​ឈ្មោះ​ដើម " ប្រា​សាទ​បរមវិ​ស្ណុ​លោក " ​​ឈ្មោះ​ដែល​​គេ​ហៅ​ថា​អង្គរ​វត្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​  មិន​ថា​បរទេស  ឬ​ប្រ​ជា​ជន​ខ្មែរ​ឡើយ ។
 




ចំ​ពោះ​ប្រជាជន​ខ្មែរ​      ពិសេសអ្នក​សៀម​រាប​ច្រើន​និយាយ​ថា​  ទៅ​លេង ” អង្គរ​តូច ” ” អង្គរ​ធំ ” ដែល​មាន​ន័យ​ថា      គេ​ហៅ​អង្គរ​តូច​សំ​ដៅ​ទៅ​លើ​អង្គរ​វត្ត និង​អង្គរ​ធំ​សំ​​​ដៅ​ទៅ​លើ​ប្រា​សាទ​បាយ័ន្ត​ដែល​ប្រជាជនហៅ​ថា​អង្គរ​ធំនោះ    ​គឺ​គេ​មិន​បាន​គិត​ទៅ​ដល់​ប្រាសាទ​ផ្សេង​ៗឯទៀត   ​ក្រៅ​ពី​ប្រា​សាទ​បាយ័ន្ត​ឡើយ​ គឺ​ថា​បើ​​ទៅ​លេង​អង្គរ​ធំ​គឺ​សំ​ដៅ​​ទៅ​លើ​បាយ័ន្ត​ហើយ ។ ចំ​ពោះ​ពាក្យ​ដែល​ហៅ​ទូ​ទៅ   ទៅ​លើ​អង្គរ​វត្ត   គឺ​ក្នុង​នោះមានវត្ថុ អនុវស្សរីយ៏ជាច្រើននៅក្នុងប្រាសាទអង្គវត្ត។






































កូរទឹកដោះ

EDC APP