Beat Richner_ស្ថាបនិក​មន្ទីរ​ពេទ្យគន្ធបុប្ផា











ទោះរកថវិការាប់លានដុល្លារជួយសង្គ្រោះកុមារកម្ពុជាជាង២៥ឆ្នាំ តែវេជ្ជបណ្ឌិត Richner ចាកចេញពីកម្ពុជាទាំងស្រណោះ ជាមួយ កាបូបខ្មៅមួយប៉ុណ្ណោះ
 
 បើទោះបីមានលទ្ធភាពកៀរគរថវិកាបានរាប់រយលានដុល្លារ       ដើម្បីសង្គ្រោះជីវិតកុមាររបស់កម្ពុជា យ៉ាងណាក្តី តែទីបំផុតលោកវេជ្ជបណ្ឌិត Richner បានចាកចេញពីប្រទេសកម្ពុជាទាំងក្តីស្រណោះ ជាមួយកាបូបខ្មៅតែមួយ ដែលបាននាំមកជាមួយកាលពី ២៥ឆ្នាំមុនតែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Richner បានចាកចេញពីប្រទេសកំណើតដ៏សុខសាន្ត និងសម្បូរណ៍សប្បាយរបស់ លោកមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩១ ជាមួយកាបូបខ្មៅ កាបូបសម្លៀកបំពាក់មួយទៀត និងវីយូឡុងដ៏តូចមួយរបស់លោក។ ចាប់តាំងពីមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៩១ វេជ្ជបណ្ឌិត Richner បានប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ក្នុងការបង្កើតឡើងវិញ មន្ទីរពេទ្យគន្ធបុប្ផា ដែលរងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម។

លោកវេជ្ជបណ្ឌិត បានប្រឹងប្រែងគ្រប់លទ្ធភាព និងគ្រប់ទីកន្លែងទាំងអស់ កៀរគរថវិការាប់ រយលានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ។ ការលះបង់របស់លោកមិន ត្រូវការតបស្នងអ្វីទាំងអស់ពីប្រជាពលរដ្ឋកម្ពុជា។  

ទីបំផុតលោកវេជ្ជបណ្ឌិតពោរពេញដោយទឹកចិត្តមនុស្សធម៌រូបនេះ បានចាកចេញពីប្រទេសកម្ពុជា ជាមួយកាបូបខ្មៅមួយ ដែលលោកបាននាំមកជាមួយពេលចាកចេញពីផ្ទះមកប្រទេសកម្ពុជាកាល ពីឆ្នាំ១៩៩។ ជារួមមក  ក្នុងរយៈពេលប្រមាណ ២៥ឆ្នាំកន្លងមកនេះ លោកវេជ្ជបណ្ឌិត Beat Richner គ្រប់សកម្មភាពរបស់លោក គឺដើម្បីតែពលរដ្ឋកម្ពុជា មិនមែនដើម្បីភាពសុខសាន្ត ឬដើម្បីភាពមាន បានរបស់លោកនោះឡើយ ។ ទីបំផុតលោកចាកចេញពីកម្ពុជាតែជាមួយកាបូបខ្មៅ ដែលជា សម្បត្តិផ្ទាល់ខ្លួនរបស់លោកតែមួយប៉ុណ្ណោះ។  

រូបភាពលោក Beat Richner អង្គុយជាមួយកាបូបខ្មៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុន ពេលចាកចេញពីប្រទេសកម្ពុជាជាលើកចុងក្រោយ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ កំពុងនាំឲ្យក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផានឹកស្រណោះជាពន់ពេក ហើយរាល់ពេលដែល ពួកគេបានឃើញរូបថតអនុស្សាវរីយ៍នេះ មិនអាចទប់ទឹកភ្នែកបាននោះឡើយ ។

លោក ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានរំលឹកប្រាប់អង្គភាពព័ត៌មាន Fresh News ទាំងក្តុកក្តួលថា កាបូបខ្មៅដែលលោកវេជ្ជបណ្ឌិត Richner យកទៅតាមខ្លួនក្នុងពេលចាកចេញ ពីប្រទេសកម្ពុជាលើកចុងក្រោយនោះ គឺជាកាបូបដែលលោកបាននាំមកជាមួយពេលមកបំពេញ ការងារនៅកម្ពុជា។

លោក សុទ្ធី បានរំលឹកថា លោកវេជ្ជបណ្ឌិត Richner គឺជាបុគ្គលមួយរូបដែលបានបូជាសេចក្តីសុខ របស់ខ្លួនដើម្បីតែកុមារ និងពលរដ្ឋកម្ពុជា។ លោកបានរំលឹកថា នៅក្នុងអំឡុងពេលគ្រប់គ្រងមន្ទីរ ពេទ្យ លោកវេជ្ជបណ្ឌិតបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកុមារមកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ផា    ពោលស្ទើរតែគ្រប់ដង្ហើមចេញចូលរបស់លោក    គឺគិតតែពីកុមារកម្ពុជាតែប៉ុណ្ណោះ។
អនុប្រធានមន្ទីរពេទ្យរូបនេះ បានរំលឹកដែរថា បើទោះបីជាធ្លាក់ខ្លួនឈឺខ្លាំងទៅហើយក្តី តែលោក Richner មិនដែលចង់ចាកចេញពីកម្ពុជាម្តងណានោះឡើយ។ ការចាកចេញរបស់លោក ដោយសារ តែមានការទទូចអង្វរពីបងស្រី ទើបលោកសម្រេចចេញពីកម្ពុជា។

បើតាមលោក ហេង សុទ្ធី បានឲ្យដឹងថា នៅមុនពេលចាកចេញពីប្រទេសកម្ពុជា ជាលើកចុង ក្រោយនេះ លោកវេជ្ជបណ្ឌិត បានប្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីនៅក្នុងមន្ទីរពេទ្យថា រូបលោកចាក ចេញពីប្រទេសកម្ពុជាតែ ១០ថ្ងៃប៉ុណ្ណោះ ។  លោក សុទ្ធី បានលើកឡើងថា នៅពេលមើលឃើញ រូបថតលោក Richner អង្គុយលើកៅអីក្បែរកាបូបខ្មៅនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោក តែងតែក្តុកក្តួល និងស្រក់ទឹកភ្នែកនឹងស្រណោះដលោក Richner

តាមរយៈរូបភាពខាងលើបានបង្ហាញថា លោក Richner ជានិមិត្តរូបនៃការលះបង់ និមិត្តរូប មនុស្សធម៌ និមិត្តរូបនៃភាពស្អាតស្អំ ដែលគួរឲ្យស្ញប់ស្ញែងជាទីបំផុត។

 មរណភាពរបស់លោក Beat Richner  បុរសជនជាតិស្វីសដែលបានធ្វើពលីកម្មកម្លាំងកាយចិត្ត    និង បញ្ញ​ញាណជាងពាក់កណ្តាលជីវិតចុងក្រោយរបស់ខ្លួន ដើម្បីបុព្វហេតុកុមារ និងមាតានៅកម្ពុជា កំពុងអង្រួនបេះដូងប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់ឲ្យរំជួលចិត្តនឹកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក។
ដើម្បីជាការតបស្នងនូវគុណូបការៈដ៏មហស្ចារ្យរបស់លោក Richner មន្ទីរពេទ្យគន្ធបុប្ផាបានរៀបចំ ពិធីគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិតរយៈពេល ៧ថ្ងៃនៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាសាខា ជិតវត្តភ្នំ។ 

 ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវបានអនុញ្ញាតឲ្យចូលអុជធូបគោរពវិញ្ញាណក្ខន្ធ     និងជាការតបគុណជា លើកចុងក្រោយជូនរូបលោកផងដែរ៕










EDC APP