ការរៀបចំមន្រ្តីជាន់ខ្ពស់_នីតិកាលទី៦នៃរដ្ឋសភា

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ក្រាបបង្គំ​ទូល​ថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​ដំឡើងឋានន្ដរស័ក្ដិ នាយទាហាន​ជាន់ខ្ពស់​៣​រូប ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​


១/ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន ត្រូវ​បាន​ស្នើ​តែងតាំង​ជា​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរ    
    ភូមិន្ទ និង​ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់​នាយ​ឧត្តមសេនីយ៍​,

២/ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវ​បាន​ស្នើ​តែងតាំង​ជា នាយសេនាធិការ​ចម្រុះ​នៃ​កង 
     យោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង
៣/ ​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ស្នើ​តែងតាំង​ជា មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​
     លើ​មុខងារ​បច្ចុប្បន្ន​។​






យោង​តាម​បញ្ជី​សមាសភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា អតីត​មេទ័ព​កម្ពុជា​៣​រូប ត្រូវបាន​ដំឡើង​ឋានៈ​ជា​ទេស​រដ្ឋ​​មន្រី្ត ទទួល​បន្ទុក​បេសកកម្ម​ពិសេស   រួមមាន​៖
១/ នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​,
២/ នាយ​ឧត្តមសេនីយ៍ គន់ គីម     អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ    និង​ជា​នាយ 
     សេនាធិការ​ចម្រុះ​, និង
៣/ ​នាយ​ឧត្តមសេនីយ៍ មាស សុភា   អគ្គមេ​បញ្ជា​ការ​​រង​នៃ​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​
     កងទ័ពជើងគោក​។​



ចំណែក តំណាងរាស្ត្រ​ ហ៊ុន ម៉ា​នី មណ្ឌល​កំពង់ស្ពឺ ចំនួន​២​អាណត្តិ​ជាប់ៗ​គ្នា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​ ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​សម្រាប់​អាណត្តិ​ទី​៦ គឺ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​។​


រីឯអតីត​តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង ស សុខា នៅ​អាណត្តិ​ទី​៥ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ យុវជន​កម្ពុជា​ទទួល​បន្ទុក​ខេត្តព្រៃវែង និង​ខេត្ត​បាត់ដំបង​ ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ទៅ​ជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​អាណត្តិ​ទី​៦​។​

EDC APP