ORDINARY_HO CHAMROEURN




ហូ ចំរើន មាន​សេរីភាព​ឡើងវិញ​ហើយ កាលពី​ព្រលប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​ បន្ទាប់ពី តុលាការ​ប្រកាស​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២​ឆ្នាំ​ ៦​ខែ និង​សងលុយ​ទៅ​ដើមបណ្តឹង​ជិត ១០០​លាន​ដុល្លា ពីបទ​ល្មើស​ឆបោក​ប្រាក់​ក្រុមហ៊ុន​ចិនជាង​២០០ លាន​ដុល្លា អាមេរិក  តាមបណ្តឹង​ដាច់ដោយឡែកពីគ្នារបស់អ្នកវិនិយោគ​ជនជាតិ​ចិន​ចំនួន​២​នាក់ និងជនជាតិកូរ៉េ​ម្នាក់  ក្នុង​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើបនៅទីក្រុង តាខ្មៅ   និងគម្រោង​អភិវឌ្ឍន៍មួយចំនួនទៀត។
ហូ ចំរើន អាយុ​ ៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ និង​មាន​មុខងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​។
ក្រោយជាប់ឃុំ​នៅ​ពន្ធនាគារ​ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យបញ្ចប់​មុខតំណែង​ទាំងអស់​រាប់ទាំង​មុខងា​រ​ជា​ឧកញ៉ា​ផងដែរ​។​





EDC APP