KP_BANTEAY MEANCHEY បន្ទាយមានជ័យ

 បន្ទាយមានជ័យ​  ឆ្នាំ២០១០



បន្ទាយមានជ័យ Bantheay Meanchey ជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជា​ ស្ថិតនៅចុងពាយព្យ និងមានចម្ងាយ ៣៦០ គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ។ មានព្រំជាប់ខេត្តឧត្តរមានជ័យ និងសៀមរាប នៅខាងកើត បាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ថៃនៅខាងលិច។ ខេត្តបន្ទាយមានជ័យមាន ៩ ក្រុង/ស្រុក   ៦៥ ឃុំ/សង្កាត់ និង ៦៤៤ ភូមិ ទីរួមខេត្ត គឺក្រុងសិរីសោភ័ណ។ ក្រុង/ស្រុកទាំង ៩ គឺ ស្រុកមង្គលបូរី   ស្រុកភ្នំស្រុក    ស្រុកព្រះ នេត្រព្រះ    ស្រុកអូរជ្រៅ    ស្រុកថ្មពួក   ស្រុកស្វាយចេក   ស្រុកម៉ាឡៃ   ក្រុងប៉ោយប៉ែត  ក្រុងសិរីសោភ័ណ។ ស្ទឹងសំខាន់ៗមាន ស្ទឹងមង្គលបុរី   និង​ស្ទឹងស៊ីសុផុន។

បន្ទាយមានជ័យគឺជាខេត្តធំទី១៣ ក្នុងប្រទេសកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ ជាប់លេខជាខេត្តទី ១០ ប្រចាំប្រទេស ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួន ដែលជាប៉ែកភាគនៃដែនជម្រកជីវមណ្ឌលទន្លេសាប។

នៅ​សតវត្ស​ទី ១៧ សៀម​បាន​ឈ្លានពាន​កាន់កាប់​ប្រទេស​កម្ពុជា ហើយ​បាន​ប្រែ​ឈ្មោះ​ខេត្ត បន្ទាយមានជ័យ​ជា​ខេត្តស៊ីសុផុន​។នៅឆ្នាំ១៧៩៥ សៀមបានត្រួតត្រាលើប្រទេសកម្ពុជាភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជាខេត្តរបស់សៀម ដែលមានទីតាំងរដ្ឋបាលនៅព្រះដំបង(បាត់ដំបង)។ ខេត្តនេះបានបន្តក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ១៩០៧ ទើប​ប្រគល់​ឲ្យ​បារាំង។ ក្នុងឆ្នាំដដែល ព្រះបាទស៊ីសុវត្ថិបានសម្រេចព្រះទ័យបំបែកខេត្តដែល បានមកវិញទៅជាខេត្តបាត់ដំបង ( ដែលរួមមាន​ខេត្តស៊ីសុផុន )   និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជាប៉ែកខាងលិច ជាទឹកដីរបស់ខ្លួនឡើងវិញជាថ្មីម្ដងទៀត នៅឆ្នាំ ១៩៤១ ខេត្តនេះបានបំបែកចេញពីខេត្តបាត់ដំបង   និងមានទីតាំងរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបន្តរហូតដល់ឆ្នាំ១៩៤៦ បានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំងទាំងស្រុង។ នៅ​ឆ្នាំ១៩៨៧ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​បង្កើតឡើងជាថ្មី ជាខេត្តទី ២២ ដោយកាត់យក​ស្រុក​​៥ពីខេត្តបាត់ដំបង  ​គឺ ស្រុកមង្គលបុរី  ស្រុកថ្មពួក  ស្រុកសិរីសោភ័ណ  ស្រុកព្រះនេត្រព្រះ ​ ស្រុកភ្នំស្រុក   ​និងយកស្រុកមួយពីខេត្តសៀមរាប-ឧត្ដរមានជ័យ  គឺ ស្រុកបន្ទាយអំពិល     ប្រកាសដោយក្រឹត្យ-ច្បាប់ លេខ ៣២  ក្រ.ច.  ថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៧ ។

























































EDC APP