KP_KEP កែប

កែប  ឆ្នាំ ២០១០


ទីក្រុងកែប ឆ្នាំ១៩៦៥     កន្លែងងូតទឹកសាប  នៅជាប់ម្ខាងថ្នល់ឆ្នេរងូតទឹក

និមិត្តសញ្ញា «ខេត្តកែប» 


















ខេត្តកែប គឺជាខេត្តមួយដ៏តូចបំផុតរបស់កម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដីប្រមាន​ ៣៣៦ គ.ម២ (១៣០ ម៉ាយ) និងមានប្រជាជនចំនួន ៤០ ២៨០ នាក់។ គឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗ បំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាម ព្រះរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ បំបែកចេញពីខេត្តកំពត ។ ទីរួមខេត្តគឺក្រុងកែប ហើយក៏ មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។
ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេស កម្ពុជា ជាប់ព្រំដែនកម្ពុជា-វៀតណាម។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និងគ្រួសខ្មៅៗ ។ ក្រុងកែបសំបូរគ្រឿង សមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។
ខេត្តកែបក៍មានផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល​​ ទុរេន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ​ និងរមណីយដ្ឋាន ជាច្រើន ។
ខេត្តកែបបែងចែកជា ស្រុក មួយ និង ក្រុង មួយ ៖
     _ ដំណាក់ចង្អើរ   គឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះ  ហើយបែងចែកទៅជាពីរ ឃុំ គឺឃុំ          អង្កោល នៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។
      _ កែប ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត បែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប             នៅខាងកើត   សង្កាត់អូរក្រសារ   និងសង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។
ខេត្តកែបមានប្រជុំកោះ និងកូនកោះតូចៗចំនួន ១៤   គឺ  កោះកុក     កោះត្បាល់    កោះទន្សាយ  កោះពោធិ៍    កោះម៉ាកប្រាង     កោះម៉ាតាយ     កោះសារ៉ាង    កោះសេះ     កោះស្ងួត    កោះស្វាយ កោះស្វាយព្រៃ    កោះហាលត្រី    កោះអង្គ្រង    កោះខ្ទះ។

 កោះទន្សាយ 

ឆ្នេរកោះទន្សាយ

កោះទន្សាយតាំងនៅភាគនិរតីនៃខេត្តកែប ។ ពួកអ្នកទេសចរណ៍ត្រូវបានទាក់ទាញដោយ ឆ្នេរ ខ្សាច់សក្បុសពីរកន្លែង និងទឹកសមុទ្ររាក់ដែលសាកសមសម្រាប់ការហែលទឹកលេង ។ បាត សមុទ្រមានផ្កាថ្មចម្រុះប៉ប្រះទឹក    សត្វ និងរុក្ខជាតិសមុទ្រផ្សេងៗទាក់ទាញពួកអ្នកស្រាវជ្រាវ និង អ្នកបរិស្ថានវិទ្យាចូលមកសិក្សា។

ឈ្មោះកោះទន្សាយបានមកពីពាក្យថា រំសាយ ។ កាលមួយនោះដើម្បីចៀសឱ្យផុតពីកងទ័ពរបស់ នាយបញ្ជាការ ព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែពួករាជបរិវារ របស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយ ។ ព្រះអង្គបានដឹកនាំកងទ័ពដែលសេសសល់ ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែប ដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នា។ ដោយហេតុនោះហើយ កោះនេះក៏ត្រូវគេហៅថាកោះរំសាយ កោះអម្សាយ កោះអន្សាយ និង កោះទន្សាយ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។

រឿងមួយទៀត តាមរយៈអ្នកស្រុកដែលបានរស់នៅទីនោះតាំងពីក្មេងនៅកែបមុនឆ្នាំ ១៩៧៥ ថា កោះនេះពីមុនហៅថា កោះអន្តាយ។ វាមិនមានន័យច្បាស់លាស់ទេចំពោះពាក្យមួយនេះ។

នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តម សីហនុ កោះទន្សាយបានក្លាយជា​កន្លែងឃុំឃាំងអ្នកទោស ហើយពួកអ្នកទោសទាំងនោះក៏ជាអ្នកការពារកោះនោះដែរ។ គេនៅ ឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ ឡើងនាសម័យនោះ។ ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានបំផ្លិចបំផ្លាញដោយធាតុអាកាស និង សង្គ្រាមជាច្រើនទសវត្ស។

សព្វថ្ងៃនេះកោះទន្សាយគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកែប។ 

កោះពោធិ៍

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាត ត្រូវនឹងចំណូលចិត្តភ្ញៀវក្នុងគោល ដៅបរិស្ថានទេសចរណ៍ ហើយក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះ លម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ៍ គឺជា ភូមិដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅយ៉ាងស្ងាត់ស្ងៀមលើកោះ នៃភូមិ សាស្ត្រខេត្តកែបនេះ។ ដូចនឹងសហគមន៍អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅ ដោយសេចក្តីថ្លៃថ្នូរ និងសកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដីគោកឡើយ។ ទីនោះ ពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។ ជាភូមិដាច់ ស្រយាល  ដើម្បីទៅដល់កោះពោធិ៍ ត្រូវធ្វើដំណើរពីមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬលឿន ទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬតូច។

ពីមុនខេត្តកែបគឺជាក្រុងបាន​កសាង​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ ១៩០៨   ក្នុង​សម័យ​អាណានិគម​បារាំង។ កែប​ចាប់​ផ្ដើម​អភិវឌ្ឍ​ខ្លាំងក្លា​ឡើង​នៅ​ឆ្នាំ ​១៩៤០ រហូត​ឆ្នាំ ១៩៥៩  សម្រាប់ឥស្សរជន ពួក​មន្ត្រី និង ​អ្នក​មានៗបារាំង     និងខ្មែរ។ ទីក្រុង​នេះ​បាន​កែ​លម្អ​​ក្លាយ​ជា​ទីក្រុងរមណីយដ្ឋានជឿនលឿនសម្បូរ សប្បាយ      ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុងទសវត្សរ៍ឆ្នាំ១៩៦០    នា​សម័យ​រាជ រដ្ឋាភិបាល​សង្គមរាស្ត្រនិយម។ រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​ឲ្យ​ឈ្មោះ​ថា ក្រុងកែប ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​។ 

តាម​ការ​តំណាល​របស់​អ្នក​ខ្លះ ឈ្មោះ​ទីក្រុង​កែប​នេះ ​បាន​ក្លាយ​ពី​ពាក្យ​បារាំង ឡឺ​កាប (Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ “ជ្រោយ” ដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ។  

តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយអង្គ ព្រះនាម សាគររាជ ដែលមានមន្តអាគម​ខ្លាំងពូកែ          បានប្រើសិល្ប៍សេកមន្តអាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ  ហើយបានលួចយកសេះសរបស់មេទ័ពនោះមក ជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ព ផ្អើលឆោឡោដេញតាមចាប់   ស្តេចសាគររាជ និងពលសេនាក៏បានភៀសខ្លួនមកដល់ភូមិភាគនិរតី តំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏មកដល់។ ដោយមានការភិតភ័យ   ស្តេចសាគររាជបានឡើងបំផាយសេះ  ប៉ុន្តែសេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាម កាន់តែមកកៀក ព្រះអង្គក៏ភិតភ័យឡើងផាយសេះរត់ភៀសខ្លួនជាបន្តទៀត ដោយទុកចោល កែបសេះនៅទីនោះ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ “កែប” រហូតដល់សព្វថ្ងៃនេះ។  

ឆ្នេរអង្កោល



EDC APP