ប្រវត្តិនៃព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញ។
ជាព្រះរាជពិធីមួយ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ក្នុងគោលបំណងផ្សងមើលប្រផ្នូល របស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់ តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបាន ដឹងថា រដូវវស្សាបានចូលមកដល់ហើយ ។ សព្វថ្ងៃឆ្នាំខ្លះ ព្រះរាជពិធីនេះក៏ធ្វើនៅតាមខេត្ត នានាដែរ។ គឺជាព្រះរាជពិធីមួយសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជ ពិធីមួយស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ
ដែលចាត់ចូលជាព្រះរាជពិធីទ្វារ ទសមាស។
នៅប្រទេសឥណ្ឌាបុរាណ
និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរ ចម្បង
ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផលដំណាំដទៃៗទៀត។ តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង
ដោយព្រះ រាជា តាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ
គឺលក្ខណៈស័ក្តិសិទ្ធិ របស់តួអង្គ «ស្តេច»
ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែនស្ថិត នៅត្រឹមតែការដាំដុះតាមបច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ
ពោលគឺប្រាកដជាបណ្តាលមកពី ពិធីកម្មនេះឯង។
តាមទម្លាប់ ពិធីនេះធ្វើឡើងក្នុងការផ្សងមើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹក របស់ “ គោឧសភរាជ ”។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា
«គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ
ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច
ហើយវាត់ចុងទៅលើបន្ដិច ។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែក្រោយឃើញថា
មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមកហើយ ឃើញ ច្រើនតែសម្បុរក្រហម ។ ឯ
«គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល
គេប្រដាប់ដោយ គ្រឿង គឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលសម្បុរក្រហមលើខ្នងផង។
ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះ នង្គ័លសម្រាប់អ្នកតំណាងព្រះអង្គនោះ មានលក្ខណៈពិសេស គឺធ្វើជារូបនាគ
លាបថ្នាំពណ៌ លឿងបែបយ៉ាងពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វ សម្បុរបែបភូទួន។