SCULPTURE_PEOPLE


ព្រះបាទ ជ័យវរ្ម័នទី ៧



 ការឆ្លាក់រូបព្រះបាទជ័យវរ្ម័នទី៧





ព្រះនាងឥន្រ្ទទេវី នៅប្រាសាទព្រះខាន់ 


មេទ័ពសម័យអង្គរ











​        ១. ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវម៌្ម   ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទ  សូរ្យវម៌្ម             ទី១(គ.ស.១០០៦-១០៥០)។ ព្រះស្រីលក្ស្មីបតីវម៌្ម ក៏ជាអ្នកជាប់សែរាជវង្សខ្មែរនៅទីក្រុង           វ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង) ផងដែរ ហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ            (ក្រុងអង្គរ) ឱ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារតីរបស់ពួករាមន្យ (ជនជាតិមន)។ គួរជម្រាបថា            «ព្រះកំស្ដេងអញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គ                ម្ចាស់   ប្រធានតុលាការ បុព្វជិតសាសនាជាដើម។




         ២. មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបក្នុងរាជ្យព្រះបាទឧទិយាត្យវម៌្មទី២                   (គ.ស.១០៥០-១០៦៦) ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។             ដូនតា វង្សត្រកូលរបស់លោកក៏ជាអ្នកបម្រើរាជការ   និងកងទ័ពច្រើនជំនាន់មកហើយ               ពោលគឺតាំងពីរាជ្យព្រះបាទជយវម៌្មទី២ (គ.ស.៨០២-៨៣៤) មកម្ល៉េះ។   គួរជម្រាបថា              «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ។



           ៣. ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវម៌្ម   ជាអ្នកសញ្ជកកវីស្វរៈ  និងជាមេទ័ព                 ដែលមានតួនាទី   និងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ព នារជ្ជកាលព្រះបាទ                 សូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គួរជម្រាបថា «ព្រះកម្រតេងអញ» ជាឋានន្តរ                 នាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រី ដែលមានន័យថា «ព្រះបាទ»។ ពាក្យ                 «កម្រតេងអញ»  ជាពាក្យខ្មែរបុរាណ ដោយពាក្យ «កម្រតេង» មានន័យថា «ម្ចាស់»                   រីឯពាក្យ «អញ» មានន័យថា «ខ្ញុំ»      ដូច្នេះពាក្យ «កម្រតេងអញ»  គឺមានន័យថា                  «ម្ចាស់របស់ខ្ញុំ ឬ លោកម្ចាស់របស់ខ្ញុំ»។



          ៤. ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវម៌្ម ជាមេទ័ពជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចិះ (?)                និងជាមន្ត្រីបម្រើរាជការតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) រហូត                ដល់រាជ្យព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨)។



         ៥. ព្រះកម្រតេងអញ   ស្រីស្រិន្ទ្រកុមារ           ជាព្រះរាជបុត្រារបស់ព្រះបាទជយវម៌្មទី៧               (គ.ស.១១៨១-១២១៨) ជាមួយព្រះនាងជយរាជទេវី។ ព្រះរាជបុត្រអង្គនេះបានដឹកនាំ              ទ័ពចេញច្បាំងជួយព្រះបិតា   (កាលមិនទាន់សោយរាជ្យ)   ក្នុងការទប់ទល់នឹងកងទ័ព              ចាម     និងបានច្បាំងតទល់នឹងជនក្បត់ ភរតរាហូ   ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះ              បាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ហើយក៏បានពលីជីវិតក្នុងសង្គ្រាមជាមួយ               មេទ័ពដទៃទៀត។ ដោយសារព្រះរាជបុត្រាមានស្នាដៃការពារព្រះនគរយ៉ាងដូច្នេះ  ទើប              ព្រះបាទជយវម៌្មទី៧បានត្រាស់បង្គាប់ឱ្យកសាងប្រាសាទបន្ទាយឆ្មារ   ដើម្បីឧទ្ទិសដល់              ព្រះរាជបុត្ររបស់ទ្រង់    ហើយក៏បានកសាងរូបបដិមាទេពមួយអង្គនាម «ព្រះកម្រតេង              ជគតស្រីស្រិន្ទ្រទេវ»  ជាតំណាងឱ្យព្រះស្រីស្រិន្ទ្រកុមារនៅឋានទេវលោក តម្កល់ទុកនៅ              ក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះ។




          ៦. ព្រះកម្រតេងអញ ធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថា អ្នកសញ្ជក អជ៌ន ជាមេទ័ព                 ជំនិតរបស់ព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។    អ្នកសញ្ជក អជ៌ន បាន                ចេញច្បាំងការពារព្រះរាជបល្ល័ង្ក   ព្រះបាទយសោវម៌្មទី២    (គ.ស.១១៦០-១១៦៥)               ទប់ទល់នឹងពួកក្បត់ដឹកនាំដោយ ភរតរាហូ  រហូតដល់ពលីបាត់បង់ជីវិត។ ដោយសារ                ការពលីការពារព្រះនគរនេះហើយ  ទើបព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨)               បានប្រទានងារដល់លោកជា «អំតេង»    និងបានសាងរូបបដិមាទេពនាម «ព្រះកម្រ                 តេងជគតអជ៌នទេវ»    តម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារ   ខេត្ត                បន្ទាយមានជ័យ  និងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន ខេត្តសៀមរាប។ គេក៏ឃើញ                មានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យ    ឬអ្នកសញ្ជក អជ៌ន នេះ នៅក្នុងក្បូនព្យុហ                 យាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២  ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្ត នេះ                បញ្ជាក់ថា លោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ផងដែរ។ គួរ                  ជម្រាបថា «អំតេង» ជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតីដែលមានភក្តីភាព                ចំពោះព្រះមហាក្សត្រ     ខណៈឋានន្តរនាមនេះគឺឃើញមានប្រើក្នុងរាជ្យព្រះបាទជយ                 វម៌្មទី៧ សតវត្សទី១២   ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែល                 បានច្បាំងស្លាប់ក្នុងសមរភូមិការពារព្រះនគរ និងរាជបល្ល័ង្កស្របច្បាប់។



           ៧. អ្នកសញ្ជក ស្រីវទ៌្ធន    ជាមេទ័ពដ៏សំខាន់មួយរូបតាំងពីរាជ្យព្រះបាទ    សូរ្យវម៌្មទី២                 (គ.ស.១១១៣-១១៥០)។ គេឃើញមានចម្លាក់រូបលោកនៅលើភ្នំសិវបាទ   និងនៅ                  ក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២។  អ្នកសញ្ជក ស្រីវទ៌្ធន   មាន                 បងប្អូនម្នាក់ឈ្មោះ ស្រីទេវ  ហើយបានប្ដេជ្ញាចេញច្បាំងការពារព្រះរាជបុត្រស្រីស្រិន្ទ្រ                កុមារទប់ទល់នឹងកងទ័ពចាម   រហូតដល់ពលីបាត់បង់ជីវិតទាំងពីរនាក់តែម្ដង។ ព្រះ                បាទជយវម៌្មទី៧បានប្រទានគោរម្យងារដល់លោកជា «អំតេង»        និងបានកសាង                 បដិមាទេពនាម «ព្រះកម្រតេងជគតស្រីវទ៌្ធនទេវ»  តម្កល់ទុកនៅក្នុងប្រាង្គពាយ័ព្យនៃ                 ប្រាសាទបន្ទាយឆ្មារ។



        ៨. អ្នកសញ្ជក ស្រីទេវ    ជាមេទ័ពនិងជាបងប្អូនរបស់មេទ័ព ស្រីវទ៌្ធន      ដែលបានចេញ             ច្បាំងជួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចាម្ប៉ា   រហូត             ដល់ពលីបាត់បង់ជីវិត។   ព្រះបាទជយវម៌្មទី៧ បានប្រទានគោរម្យងារដល់លោក    ជា             «អំតេង»  ដូចបងប្អូនរបស់លោកដែរ    និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេង              អញជគតស្រីទេវ» ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ។



      ៩. អ្នកសញ្ជក ស្រីធរទេវបុរ    ជាមេទ័ពដែលបម្រើការពារព្រះនគរក្រុងយសោធរបុរៈ ដោយ            បានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជក អជ៌ន (ទី៥)     ចេញច្បាំងទប់ទល់នឹងពួកក្បត់ ភរត            រាហូ  ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី២។ ក្នុងសង្គ្រាមការពារព្រះនគរ            នេះ   អ្នកសញ្ជកស្រីធរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ។  ដោយសារ           ស្នាដៃ  និងការលះបង់ចំពោះជាតិយ៉ាងដូច្នេះហើយ ទើបព្រះបាទជយវម៌្មទី៧បានប្រទាន           គោរម្យងារដល់លោកជា «អំតេង»   និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគត            ស្រីធរទេវបុរ»   ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារ។ គួរ           ជម្រាបថា «អ្នកសញ្ជក» គឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកព្រះទ័យ           ជាជំនិតរបស់ព្រះរាជា ដោយសារពួកគេមានភក្តីភាពរហូតដល់ហ៊ានពលីបូជាជីវិតដើម្បី             ការពារព្រះរាជា តួយ៉ាងដូចជាអ្នកសញ្ជកនាសម័យអង្គរទាំងឡាយនេះជាដើម។



     ១០. ព្រះកម្រតេងអញ ស្រីជយសិង្ហវម៌្ម   ជាមេទ័ពជាប់សែស្រឡាយព្រះរាជវង្ស    និងមាន            គោរម្យងារជា «ខ្លោញវលល្វោ» ដែលជាមេទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពី             តំបន់ល្វោ (ទ្វារវតី)។



        ១១. ព្រះកម្រតេងអញ ស្រីវិរេន្ទ្រធិបតីវម៌្ម ជាមេទ័ពគ្រប់គ្រងនៅតំបន់ឆោកព្កុល (?) ក្នុង                   រាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) ទើបគេឃើញមានរូបចម្លាក់លោក                 នៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២    ដែលចុះពីភ្នំសិវបាទ (ភ្នំ                  ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)។



          ១២. ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវម៌្ម។


 
ចម្លាក់ពីលោហៈ  





 
ផ្សេងៗ  





ព្រះពុទ្ធ















លោកតារាជ្យ




EDC APP