To share the news each other over the world for improve each knowledge.
YouTube_វិធីដំណើរការ ពេលប្រើប្រាស់កម្មវិធីដទៃ
វិធីងាយមួយ ដែលអនុញ្ញាតឲ្យអ្នកអាចបើកស្ដាប់ YouTube អំឡុងពេលប្រើប្រាស់កម្មវិធីដទៃណាមួយ ឬស្ដាប់កំដរអារម្មណ៍អំឡុងពេលគេងយប់ដោយមិនធ្វើឲ្យម៉ាស៊ីនចាយថាមពលថ្មច្រើន ៖
វិធីស្ដាប់ចម្រៀងលើ YouTube អំឡុងពេល Lockscreen លើ iPhone ៖
១. ចូលទៅកាន់ Safari > វាយអាសយដ្ឋាន YouTube.com ក្នុង Address Bar
២. ជ្រើសរើសនូវបទចម្រៀងណាមួយដែលអ្នកចង់ស្តាប់
៣. ចុចលើទីតាំងអក្សរ Aa (ដូចបង្ហាញក្នុងរូប) > ជ្រើសយកពាក្យ Request Desktop Website
៤. រួចរាល់ហើយអ្នកអាចចេញមកខាងក្រៅឬ Lockscreen ស្តាប់ធម្មតាដូចចម្រៀងក្នុង កម្មវិធី Music ធម្មតាអ៊ីចឹង។
វិធីស្ដាប់ចម្រៀងលើ YouTube អំឡុងពេល Lockscreen លើ Android ៖
១. មិនខុសពី iPhone សម្រាប់ម៉ាស៊ីន Android ក៏ទាមទារឲ្យអ្នកប្រើប្រាស់ Browser មកជំនួសដូចគ្នា
២. ចូលទៅកាន់កម្មវិធី Chrome > វាយពាក្យ YouTube.com
៣. ចុចទីតាំងគ្រាប់មូល ៣ នៅចំហៀងខាងលើផ្នែកខាងស្តាំ
៤. រើសយកពាក្យ Desktop site ជាការស្រេច។
Subscribe to:
Comments (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...














