ORDINARY_LOU BAN HAB / លូ បានហាប់


 


លោកព្រឹទ្ធាចារ្យ មហាស្ថាបត្យករ លូ បានហាប់ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាបងប្អូនជីដូនមួយជាមួយ លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១៥នាទី  នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ  ដោយជរាពាធ។                                                                                                 ក្នុងសម័យសង្គមរាស្រ្តនិយម លោកជាស្ថាបត្យករមួយរូបដែលបានគូរប្លង់ និងចូលរួមកសាងសណ្ឋាគារខេមបូឌីយ៉ាណា  រាជដំណាក់ព្រះគន្ធបុប្ផា នៅវិមានរដ្ឋចម្ការមន  អាគារសាលាខេត្តកណ្តាល  មហោស្រពចេនឡា  អគារប៊ូឌីង  វិទ្យាល័យទួលស្វាយព្រៃ  មណ្ឌលកីឡាខេត្តបាត់ដំបង   អាគារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម  ព្រះរាជដំណាក់លើភ្នំគិរីរម្យជាដេីម។     កាលពីឆ្នាំ១៩៦០ សម្តេចព្រះនរោត្តមសីហនុ ចេញព្រះរាជបញ្ជាចាត់តាំងឲ្យលោកដឹកនាំបង្កើតមន្ទីរសាងសង់លំនៅ និងរៀបំចំគម្រោងប្លង់នៃសាលារាជធានីភ្នំពេញ ដោយលោកអភិបាលរាជធានីទេព ផន បានផ្តល់ឲ្យលោកនូវសេរីភាពពេញទីដើម្បីធ្វើទំនើបកម្មគម្រោងរៀបចំទីក្រុង។ លោកជា​មួយនឹងបុគ្គលិក១២នាក់បានគ្រប់គ្រងអ្វីគ្រប់យ៉ាង រាប់តាំពីនគរោនីយកម្ម ដល់ការរចនា  និងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់  ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ   ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាតការសាងសង់។ រាជធានីដំចំណាស់មួយ ដែលជាបេះដូងនៃជាតិ បានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់លោក។            ,  
             




EDC APP