បុណ្យសែននំចាំង



ថ្ងៃទីប្រាំខែប្រាំ តាមចន្ទគតិចិន រៀងរាល់ឆ្នាំជាថ្ងៃបុណ្យ សែននំចាំង ដែលជាបុណ្យប្រពៃណីមួយ ក្នុងចំណោមបុណ្យធំៗ ចំនួនបួននៅក្នុងប្រទេសចិន មានបុណ្យចូលឆ្នាំថ្មី បុណ្យឆេងម៉េង និងបុណ្យសែនព្រះខែ ។              .                                                                បុណ្យសែននំចាំង គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធលោក Qu Yuan កវីនិពន្ធ និងជាមន្ត្រីធំរបស់ស្តេច Huai នៃនគរ Chu ក្នុងសម័យ Chunqiu ។ គាត់បានផ្តួចផ្តើមឱ្យដំឡើងឋានៈអ្នកមានសមត្ថភាព ដើម្បីឱ្យប្រទេសជាតិ និងយោធា មានភាពខ្លាំងក្លា ក៏ដូចជាផ្តួចផ្តើមឱ្យរួមដៃគ្នាជាមួយនគរ Qi ដើម្បីប្រឆាំងនឹងនគរ Qin ។ ប៉ុន្តែពួកអភិជនប្រឆាំងយ៉ាងខ្លាំង ដែលបណ្ដាលឲ្យស្តេចបណ្តេញគាត់ចេញពីរាជធានី និងនិរទេសទៅតំបន់ទន្លេ Yuan និងទន្លេ Xiang ។ នៅឆ្នាំ ២៧៨ មុនគ្រិស្តសករាជ កងទ័ព Qin បានដណ្តើមកាន់កាប់រាជធានីនគរ Chu ។ ឃើញមាតុភូមិ ត្រូវគេឈ្លានពាន   លោក Qu Yuan ឈឺចិត្តយ៉ាងខ្លាំង ហើយនៅថ្ងៃទីប្រាំខែប្រាំតាមចន្ទគិតចិន គាត់បានឱបដុំថ្មលោតចូលទៅក្នុងទន្លេ Miluo ដែលធ្វើឲ្យទំព័រស្នេហាជាតិចារនូវការបូជាជីវិតដ៏អស្ចារ្យនេះ ។                                                    .                            បន្ទាប់ពីលោក Qu Yuan បានលោតចូលទៅក្នុងទន្លេ ប្រជាជនក្នុងតំបន់បានអុំទូកជួយសង្គ្រោះគាត់។ ក្រោយការស្លាប់របស់គាត់  ប្រជាជនតែងតែបោះអាហារទៅក្នុងទឹក ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Qu Yuan ប៉ុន្តែអាហារទាំងនេះ ភាគច្រើនត្រូវបាននាគស៊ីអស់ ទើបពួកគេបានប្រើស្លឹកវេចបាយ ហើយរុំដោយសូត្រពណ៌ចម្រុះ ដូច្នេះបានកើតជានំចាំង។                      នេះជាដើមកំណើតនៃបុណ្យសែននំចាំង និងការប្រណាំងទូកក្នុងថ្ងៃបុណ្យនោះ រួមទាំងការព្យួរស្មៅ Ai   ស្មៅ Changpu ទៅមាត់ទ្វារផ្ទះ  ការចងខ្សែសូត្រចម្រុះពណ៌ និងការងូតទឹកដែលដាំដោយថ្នាំចិនសែ។

EDC APP