ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ីបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣.៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ និងដំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៥៥ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងហែរទៅបញ្ចុះនៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទី។ ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី មាន៖ភរិយា : លោកស្រីករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី កូន : លោក ចាយ បូរិន និងលោកស្រី សូ ភត្រ្តា