ក្លិនខ្លួន


១-តមទទួលទានអាហារ ដែលមានក្លិនឆួល បារី និងស្រា មើមខ្ទឹម និងខ្ទឹមបារាំង សម្បូរទៅ     ដោយជាតិស៊ុលហ្វីដ ( Sulfide )។  ក្រោយពេលទទួលទាន     ពោះវៀនស្រូបយកអស់     ហើយឆ្លងតាមរយៈប្រព័ន្ធឈាម  បញ្ចូលទៅដល់សួត  ទើបបញ្ចេញមកក្រៅរាងកាយវិញ     ក៏បង្កើតបានជាក្លិនស្អុយមាត់។ ម្យ៉ាងវិញទៀត     ចំពោះចំណីអាហារដែលមានជាតិហិរ     ដូចជា ម្ទេស  ខ្ញី  បារី  និងសុរា     ងាយនឹងបង្កើនការបញ្ចេញញើស   ហើយក៏បង្កើនក្លិន     អាក្រក់ដល់ខ្លួន។
២-ត្រូវទទួលទានបន្លែស្រស់    និងផ្លែឈើឲ្យបានច្រើន      ព្រោះវាអាចជួយសម្រួលក្នុងការ      បត់ជើងធំ ដែលអាចបំបាត់ក្លិនស្អុយមាត់  បង្កដោយចំណីអាហារមានរស់ជាតិឆួល  និង      ខ្លាញ់ច្រើន (ជាចំណីអាហារបណ្តាលឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនបានស្រួល)។
    ម៉្យាងវិញទៀត នៅក្នុងបន្លែស្រស់ និងផ្លែឈើ សម្បូរទៅដោយជីវជាតិA និងC ដែលអាច      ការពារកុំឲ្យកើតជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិនឲ្យមានក្លិនស្អុយមាត់ទៀតផង។ 
៣-ទទួលទានសាច់គោ ឬពងមាន់ ដើម្បីជួយបំពេញកង្វះខាតសារធាតុស័ង្កសី(Zinc) ដែល      អាចជះឥទ្ធិពលអាក្រក់ដល់សមត្ថភាព នៃការបញ្ចេញជាតិពុលពីក្នុងរាងកាយ     ហើយ      បណ្តាលឲ្យរាងកាយមានក្លិនមិនល្អ។
៤-ក្នុងមួយថ្ងៃ  ត្រូវទទួលទានទឹកឲ្យបានច្រើន (៨កែវ)  ឬបៀមស្ករកៅស៊ូ    ដើម្បីធ្វើឲ្យទឹក      មាត់រអិល   ឬកំហាក    អាចនាំមេរោគចេញពីក្រអូមមាត់ ដែលបណ្ដាលមកពីការបន្ថយ     ទម្ងន់   ការទទួលទានសុរា  និងជំងឺផ្តាសាយ ( ប្រភពបណ្តាលឲ្យស្ងួតបំពង់ក  និងមាន      ក្លិនមាត់មិនល្អ )      ហើយធ្វើឲ្យក្រអូមមាត់មានក្លិនប្រហើរឡើងវិញ។
៥- វិធីរក្សាក្លិនខ្លួន តាមក្បួនចិនសែ ៖
     – ក្លិនស្អុយមាត់    ត្រូវបៀមស្លឹកតែ ៣-៤ ត្រួយ  រួចហើយទំពារយឺតៗ ម្យ៉ាងទៀត  អាច         ទទួលទានទឹកផ្លែថ្លុង   និងទឹកការ៉ុត ដើម្បីកំចាត់ធាតុក្តៅ   និងបំបាត់ក្លិនអាក្រក់។
     – ក្លិនស្អុយក្លៀក    ត្រូវប្រើមើមខ្ញី (ហាន់ជាបន្ទះៗ)  យកមកជូតនៅត្រង់ក្លៀក  ក្នុងមួយ          ថ្ងៃជូត២ដង។
     – ក្លិនស្អុយជើង  ត្រូវដាក់សាច់ជូរស ១ដុំទម្ងន់៦០ក្រាម   ត្រាំទៅក្នុងទឹកមួយចានកន្ធុន         (ធំល្មម) ។ បន្ទាប់មក  ត្រាំជើងនៅក្នុងកន្ធុននោះ។ ត្រាំមួយថ្ងៃ១ដង   ហើយត្រាំម្តងៗ         រយៈពេល៣០នាទី។ ត្រាំរបៀបនេះជាបន្តបន្ទាប់   រហូតដល់ ៣ទៅ ៥ថ្ងៃ     ទើបមាន         ប្រសិទ្ធភាព   អាចបំបាត់ក្លិនជើងស្អុយបាន។

EDC APP